ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ និងដកយកវត្ថុតាងម៉ូតូប្រគល់ឲ្យម្ចាស់វិញ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបញ្ជារបស់លោក ទិត សំណាង ស្នងការរងទទួលផែន និងដោយមានការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រគល់ម៉ូតូ១គ្រឿង ជាវត្ថុតាង ឯកសារពាក់ព័ន្ធ និងជនសង្ស័យម្នាក់ ឈ្មោះ រឹម ភ័ក្រ្ត ហៅ ម៉ៅ ភេទប្រុស ទីលំនៅភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាជនសង្ស័យប្រព្រឹត្តបទល្មើសលួច កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុង-ខេត្តព្រះវិហារ ដែលសមត្ថកិច្ចនគរបាលក្រុងស្ទឹងសែនចាប់ខ្លួន កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ។

ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ប៊ុនរិទ្ធី


ចែករំលែក៖