ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងគណបក្សនយោបាយចំនួន ១៦

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ កំពុងជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ចំនួន១៦គណបក្ស ដែលកំពុងធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

វេទិកាពិគ្រោះយោបល់ថ្ងៃនេះ មានគណបក្សនយោបាយចូលរួមចំនួន១៦

១)គណបក្សខ្មែររួបរួមជាតិ

២)គណបក្សពន្លឺថ្មី

៣)គណបក្សសញ្ជាតិកម្ពុជា

៤)គណបក្សខ្មែរក្រោក

៥)គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

៦)គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

៧)គណបក្សសាធារណរដ្ឋខ្មែរ

៨)គណបក្សរស្មីខេមរា

៩)គណបក្សហ៊្វុនស៊ិនប៉ិច

១០)គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច

១១)គណបក្សយុវជនកម្ពុជា

១២)គណបក្សធម្មាធិបតេយ្យ

១៣)គណបក្សឆន្ទៈខ្មែរ

១៤)គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៥)គណបក្សខ្មែរតែមួយ

១៦)គណបក្សប្រជាជនកម្ពុជា

លទ្ឋផលនៃកិច្ចពិភាក្សានឹងជម្រាបជូននៅពេលក្រោយ៕


ចែករំលែក៖