ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភ កូនស្រីបង្កើតខ្លួនឯង ដែលមានទើបមានវ័យ១១ឆ្នាំប៉ុណ្ណោះ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ក្រោយពីទទួលបណ្ដឹងពីឈ្មោះ ខួច រ៉ា ភេទស្រី អាយុ ៣២ ឆ្នាំ ត្រូវជាម្ដាយក្មេងរងគ្រោះ អំពីករណីរំលោភសេពសន្ថវៈទៅលើអនីតិជន (ឪពុករំលោភកូន) កម្លាំងជំនាញបានសហការគ្នាចុះទៅសុំបំភ្លឺជនរងគ្រោះឈ្មោះ ជ ស រ ភេទស្រីអាយុ ១១ឆ្នាំ ហើយក្មេងរងគ្រោះ បានបំភ្លឺថា ខ្លួនបានទៅចងគោជាមួយឪពុកនៅចំណុចកន្លែងកើតហេតុខាងលើ និងត្រូវឪពុកចាប់រំលោភរហូតបានសម្រេច និងគំរាមថា និងសម្លាប់ចោល បើសិនជាហ៊ាននិយាយប្រាប់ម្ដាយ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបានទៅនាំខ្លួនជនសង្ស័យឈ្មោះ ឈន់ ជាស ភេទប្រុស អាយុ ៣៥ឆ្នាំ មកសួរចម្លើយដោយជនសង្ស័យបានសារភាពថា ពិតជាបានចាប់រំលោភទៅលើក្មេងរងគ្រោះបានចំនួន៣ដងពិតប្រាកដមែន ។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្តដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី