ខេត្តព្រៃវែង៖ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែងដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត នៅម៉ោង ១៤ និង ០០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បានបង្ក្រាបករណីជូនដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចគល់ស្ពានអក្នលឿងត្រើយខាងកើត ស្ថិតក្នុងភូមិសាស្រ្ដស្រុកពាមរត៍ ខេត្តព្រៃវែង។
ការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កន ចំរ៉ុង ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ដោយដកហូតវត្ថុតាងម្សៅក្រាមពណ៌សចំនួន២កញ្ចប់តូច ទំងន់០.៨ក្រាមទាំងសំបកថង់ និងទូរស័ព្ទចំនួន ០១គ្រឿង ។
ក្រោយស្ដាប់ចម្លើយជនសង្ស័យ កម្លាំងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៨នាក់ថែមទៀតរួមមាន ឈ្មោះ គា មករា(ហៅក្តាន់) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែកខេត្តកណ្ដាល, ឈ្មោះ ព្រូ ចាន់ថេ ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ មុល សុកចាន់ ភេទប្រុស អាយុ ២១ឆ្នាំ, ឈ្មោះ ធី ផារ៉ាដា ភេទប្រុស អាយុ ១៩ឆ្នាំ, ឈ្មោះ ផាន់ ផៃ ភេទប្រុស អាយុ២១ឆ្នាំ, ឈ្មោះ ឃឿន សីណា ភេទប្រុសអាយុ ១៩ឆ្នាំ, ឈ្មោះ ទិត កក្កដា ភេទប្រុស អាយុ២១ឆ្នាំ, ឈ្មោះ លី យូឆាយ ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ផល ថាន ភេទប្រុស អាយុ ៣០ឆ្នាំ ។
វត្ថុតាងចាប់យក ៖ ម្សៅក្រាមពណ៌សចំនួន ០៦កញ្ចប់ ទំងន់ ១៤.០២ក្រាម, ទូរស័ព្ទចំនួន ១០គ្រឿង
, ម៉ូតូចំនួន ០៥គ្រឿង និងសម្ភារៈសម្រាប់ជក់ និងសំបកថង់សំរាប់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តតាមនីតិវិធី៕ សហការី