ព័ត៌មានទាន់ហេតុការណ៍៖

លួចកាច់កម៉ូតូនៅហាងកាហ្វេ មិនបានសម្រេចប្រជាពលរដ្ឋស្វាគមន៍រួចប្រគល់ឲ្យប៉ូលិស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពបន្លំកាច់ កម៉ូតូក្នុងហាងកាហ្វេ តែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រួចប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យខាងមានឈ្មោះ សុខ ចាន់ណា អាយុ៣៣ឆ្នាំ មានទីលំនៅមិនប្រាកដ មានស្រុកកំណើតនៅខេត្តកំពត ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យនេះមិនដឹងធ្វើដំណើរមកពីណាទេ បានមកហូបកាហ្វេក្នុងផ្សារបុរីពិភពថ្មី បានបន្លំលួចកាច់ម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០១៨ បានសម្រេចហើយ បម្រុងជិះចេញ ក៏ត្រូវបានម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោទើបចាប់បានតែម្តង នាំគ្នាដេញចាប់ បញ្ចេញកំហឹង រួចប្រគល់ទៅឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូពិតប្រាកដមែន ។ សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាង សោកាច់កម៉ូតូ១ឆុតទៀតផង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូត្រលប់ទៅផ្ទះបាត់ ដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទេ ។ តែទោះយ៉ាងណាក៏ដោយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលកន្ទោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖