ព័ត៌មានទាន់ហេតុការណ៍៖

ឈុតសម្តែងបទ កុំប៉ះសង្សារខ្ញុំ របស់ជ័យ សុវ៉ាត ធ្វើឲ្យផ្អើលអ្នកគាំទ្រខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង លោកជ័យ សុវ៉ា បានបង្ហាញភាពភ្ញាក់ផ្អើលជាបន្តបន្ទាប់ក្រោយពីលោកបង្ហាញវត្តមានក្នុងផលិតកម្មសាន់ដេ ។ ភ្ញាក់ផ្អើលព្រោះតែបទចម្រៀងថ្មីបន្តបន្ទាប់របស់តារារូបនេះបានទាក់ចិត្តអ្នកគាំទ្រខ្លាំង ដែលសូម្បីតែរូបថតប៉ុន្មានសន្លឹកនៃការសម្តែងបទ កុំប៉ះសង្សារខ្ញុំ ក៏ឆក់បានការគាំទ្រមិននឹកស្មានដល់ដែរ ។

ទើបនឹងប្រកាសត្រៀមបញ្ចេញវីដេអូពេញបទចម្រៀងថ្មីគឺបទ កុំប៉ះសង្សារខ្ញុំ មិនបានប៉ុន្មានថ្ងៃផងស្រាប់តែរូបថតមួយចំនួននៃការសម្តែងបទចម្រៀងនេះត្រូវបានអ្នកគាំទ្រជាច្រើនធ្វើការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក ។ ជ័យ សុវ៉ាតបញ្ជាក់ថាលោកពិតជាភ្ញាក់ផ្អើលនឹងការគាំទ្របទចម្រៀងថ្មីៗរបស់លោក ដែលសូម្បីតែរូបថតមួយចំនួននៃការសម្តែងបទថ្មីខាងលើក៏ទទួលបានការគាំទ្រច្រើនព្រោះតែបទចម្រៀងមួយនេះត្រូវបានទស្សនិកជនពិសេសអ្នកគាំទ្រទន្ទឹងរងចាំជាយូរ ។

លោកថាបទចម្រៀងនេះបានចាក់ចំបេះដូងអ្នកគាំទ្រច្រើន ពិសេសយុវវ័យ ដែលមានរឿងរ៉ាវស្នេហាស្រដៀងគ្នានឹងអត្ថន័យនៃបទចម្រៀង ។ លោកថាក្រោយមានអ្នកចូលស្តាប់រាប់សែនដងលើបណ្តាញសង្គមក្នុងរយៈពេលខ្លីលោក និងក្រុមការងាររបស់ផលិតកម្មកាន់តែព្យាយាមសម្រិតសម្រាំងការផលិតវីដេអូបទចម្រៀងនេះកាន់តែខ្លាំង ដែល វីដេអូនេះនឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខ ។ លោកពិតជារំភើបនឹងការគាំទ្រ ដែលសូម្បីតែការថតសកម្មភាពក្រៅឆាក និងរូបថតសម្តែងជាមួយតារាក្នុងវីដេអូបទចម្រៀងនេះក៏ទទួលបានការពេញចិត្តច្រើនពីអ្នកគាំទ្រ ។

លោកបញ្ជាក់ថាលោក និង ផលិតករ នឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីប្រាកដថាវីដេអូបទចម្រៀងនេះនឹងប្រកបដោយគុណភាពជាមួយកម្រិតរូបភាពខ្លឹមសារ អត្ថន័យ ដែលមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ ។

គួរបញ្ជាក់ផងដែរថា ជ័យ សុវ៉ាត អតីតម្ចាស់ជ័យលាភីផ្កាយរះក្នុងសួនបានបង្ហាញវមុខក្នុងផលិតកម្មសាន់ដេកាលពីចុងឆ្នាំ២០១៧បទចម្រៀងថ្មីរបស់លោកត្រូវបានអ្នកគាំទ្រជាច្រើនចែកផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានដូចជាបទ ក្រចេះស្នេហ៍បង បទ ស្រលាញ់អូនមែនទែនមិនមែនលំៗ និងបទចម្រៀង ដែលកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជនគឺបទ កុំប៉ះសង្សារខ្ញុំ ៕ វឌ្ឍនា


ចែករំលែក៖