ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្រោយធ្វើសកម្មភាពលួចសម្ភារជាងឈើបាន២ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាព លួចសម្ភារ ជាងឈើបានរយៈពេល២ ថ្ងៃ រហូតដល់ម្ចាស់ដើររកឃើញសួរនាំដឹងរឿង ក៏ឃាត់ខ្លួនកាលពីវេលាម៉ោង ៧និង ៣០នាទីព្រឹក ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិ ត្រពាំងអញ្ជាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយបរគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង សួរនាំ និងកសាងសំណុំរឿង ។

ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ជា រិទ្ធី ហៅហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២ ជនសង្ស័យឈ្មោះ លី ឆែប ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី៣ មានឈ្មោះ អ៊ុំ ថារ៉ាត ភេទប្រុស អាយុ១៧ឆ្នាំ ហៅឃែរ មុខរបរ មិនពិតប្រកដ ទាំង៣នាក់ ស្នាក់នៅត្រពាំងអញ្ជាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ដោយឡែកជនរងគ្រោះ ទី១មានឈ្មោះ ពោន សុខហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងឈើ ទី២មានឈ្មោះ ឈឹម លីនដា ភេទស្រី អាយុ២២ឆ្នាំ មុខរបរ លក់ដូរ ទាំង២នាក់ស្នាក់នៅត្រពាំងអញ្ជាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ចំពោះសម្ភារ បាត់បង់ ៖ ម៉ូទ័រឈូសឈើចំនួន១ , ម៉ូទ័រឆាប ចំនួន១ និង ខូចកុងទ័រទឹក១ ។ សម្ភារៈដកហូត៖ ម៉ូទ័រខាត់ចំនួន៣ , ម៉ូទ័រ កាត់ចំនន២, ម៉ូទ័រ លកជ្រី ចំនួន១ , កុងទ័រទឹកខូច ១។

​ជនរងគ្រោះបានឲ្យដឹងថា​ នៅនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ រូបគាត់បានបាត់បង់សម្ភារខាងលើ បន្ទាប់មកគាត់បានដើរស៊ើបសួររហូតជួបជនសង្ស័យខាងលើ ក៏ហៅសួរនាំ ទើបដឹងរឿងឃាត់ខ្លួននាំប្រគល់ជូនសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន នាំខ្លួនរួមទាំង វត្ថុតាង មកកាន់ប៉ុស្តិ៍ សួរនាំ និងបញ្ជូន ទៅបន្ត ផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន សួរនាំបន្ត បញ្ជូនឡើងតុលាការ ចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖