ព័ត៌មានទាន់ហេតុការណ៍៖

លោក ស្រី ម៉ែន សំអន៖ សមាគមមិត្តភាពកម្ពុជា-វៀតណាម អបអរសាទរកម្ពុជាសម្រេច បានជ័យជំនះលើការ បោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី៦ ធ្វើឲ្យកម្ពុជា លេចធ្លោរ នៅលើឆាកអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖
សមាគមមិត្ដភាព កម្ពុជា -វៀតណាម អបអរ សាទរ កម្ពុជាសម្រេចបានជោគជ័យលើការបោះឆ្នោត ជ្រើសតាំងសមាជិកសភានីតិកាលទី៦ ធ្វើឱ្យកម្ពុជាលេចធ្លោរនៅលើឆាកអន្ដរជាតិ លោកស្រី បានបញ្ជាក់បែបនេះ ខណៈលោក ស្រីទទួលជួប សម្ដែងការគួរមស និងពិភាក្សាការងារ ជាមួយ គណៈប្រតិភូ លោក វ៉ូ ម៉ៅ ប្រធានសមាគមមិត្ដភាពវៀតណាម -កម្ពុជា
កាលពីថ្ងៃអង្គារ ២រោច ខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ២៨ សីហា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួង ។

នៅក្នុងឱកាសជំនួបនោះដែរ លោកស្រី
កិត្តិសង្ហបណ្ឌិតម៉ែន សំអន ប្រធានសមាគម មិត្តភាពកម្ពុជា -វៀតណាម បានបញ្ជាក់ថា៖ ដំណើរទស្សន កិច្ចរបស់គណៈ ប្រតិភូសមាគម មិត្តភាព កម្ពុជា វៀតណាម ស្របពេលដែលកម្ពុជា បាន បញ្ចប់ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ កាលពីថ្ងៃទី ២៩ ខែកក្កដាឆ្នាំ២០១៨ កន្លងទៅនេះ។

លោកវ៉ូ ម៉ៅ ប្រធានសមាគមមិត្តភាព វៀត ណាម-កម្ពុជា មានប្រសាសន៏ លើកឡើងថា-ដំណើរទស្សនកិច្ចពេលនេះគឺរឹតចំ ណងមិត្តភាពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ។ចំណងមិត្តភាព៥០ឆ្នាំ កម្ពុជា- វៀត ណាម និង៤០ឆ្នាំដែលកម្ពុជា បានរំដោះចេញពីរបបប៉ុលពត។

លោកវ៉ូ ម៉ៅ បានបញ្ជាក់ថា៖ សមាគមប្រទេសទាំងពីបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ហើយអនុវត្តរួមគ្នា ។សមាគមមិត្តភាព វៀតណាម -កម្ពុជា បានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាខេត្តនិងខេត្តជាប់ព្រំដែនជាមួយគ្នា ដូចជានៅតំបន់ភាគឥសាន្តជាដើម បានសហការគ្នាយ៉ាងល្អ ហើយស្ថានទូតវៀតណាមបានសហការទៅតាមតួនាទីរបស់ខ្លួន ទំនាក់ទំនងរវាងស្ថានទូត បានសហការគ្នាយ៉ាងជិតស្និទ្ធ។

សមាគមបានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសវៀតណាម និងជួយបណ្តុះបណ្តាលផ្នែកភាសាវៀតណាម និងបំផុសបំផុលជាចលនា អតីតកម្មាភិបាលវៀតណាមនិងសហគ្រិនឲ្យទទួលនិស្សិតកម្ពុជា ដែលទៅសិក្សានៅវៀតណាម ធ្វើកូនធម៌ និងហូបអាហារសាមគ្គីនៅតាមវត្ត កិច្ចសហ ការនេះបានអនុវត្តពីលើចុះមកក្រោម។
លោកវ៉ូ ម៉ៅ បានអបអរសាទរប្រទេស
កម្ពុជាសម្រេចបានជ័យជំនះលើការ បោះ ឆ្នោតជ្រើសតាំងសមាជិកសភាពេលថ្មីៗនេះ បានធ្វើឲ្យកម្ពុជា លេចធ្លោរនៅលើឆាកអន្តរជាតិ ។កម្ពុជាមានកាអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងរីកចម្រើន គ្រប់វិស័យ។

លោកស្រី កិត្តិសង្ហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់គណៈប្រតិភូសមាគមមិត្តភាពកម្ពុជា វៀតណាម ។ហើយកម្ពុជាក៏ត្រៀមប្រារព្ធខួបទី៤០ឆ្នាំនៃជ័យជំនះ៧មករាឆ្នាំ១៩៧៩ នៅពេលខាងមុខនេះ ។

សមាគមមិត្តភាព កម្ពុជា វៀតណាម មានសកម្មភាពជាច្រើន ដូចជាបានជួយ ឧបត្ថម្ភ ដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅវៀតណាម ។រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូននិស្សិតស៊ីវិលទៅសិក្សានៅប្រទេសវៀតណាមក្នុង១ឆ្នាំចំនួន ១០០០នាក់ ដោយពុំគិតនិស្សិតកម្ពុជា ជាកងទ័ព និងនគរបាលទេ ។ប្រទេសទាំងពីរបានបន្តបណ្តុះចំណងមិត្តភាព បង្ហាញនូវទំនាក់ទំនងមិត្តភាពការទូត នៃប្រទេសទាំងពីរ។

លោកស្រី កិត្តិសង្ហបណ្ឌិតម៉ែន សំអន បាន បញ្ជាកថា៖ ទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយ គ្នា ក្រុមមិត្តភាពនៃ ប្រទេសទាំងពីរគាំទ្រគ្នា ទៅវិញទៅមក ។

លោកស្រីបានបញ្ជាក់ថា៖សមាគម មិត្តភាពកម្ពុជា .វៀតណាម នៅថ្ងៃទី៥ខែកញ្ញាខាងមុខនេះរដ្ឋសភាប្រជុំលើកទី១ក្រោមព្រះរាជធិបតីព្រះមហាក្សត្រកម្ពុជា ហើយនៅព្រឹកថ្ងៃទី ៧ខែកញ្ញា ប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃនីតិកាលទី៦ នៃរដ្ឋសភា ៕ សំរិត

 

 


ចែករំលែក៖