ព័ត៌មានទាន់ហេតុការណ៍៖

កំណើនអ្នកវិនិយោគចិនធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គ លេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)កាលពីថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨ បានអះអាងថា ដោយសារតែមានអ្នកវិនិយោគចិនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាច្រើនទើបធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងដូច សព្វថ្ងៃនេះ ។

លោក សុខ ចិន្ដាសោភា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីបញ្ចប់សន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៥នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក (TXCS) ភាពជាដៃគូវិនិយោគនៅកម្ពុជាកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅក្នុងអគារ City Hall កោះពេជ្រ រាជ ធានីភ្នំពេញ ។

សន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៥ នៃ TXCS នេះក៏មានការចូលរួមពី, ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា, លោក លី សុងជាន ប្រធាន គណៈប្រតិភូសហព័ន្ធពាណិជ្ជកម្មចិនទាជីវ សកលលោក និងសមាជិកគណៈប្រតិភូ TXCS ជាច្រើនរូបទៀត ។

ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានសួរថា «លោកគិតយ៉ាងម្ដេចដែរអំពី ស្ថានភាពនៃការកើនឡើងអ្នកវិនិយោគ ចិន?»។ លោក សុខ ចិន្ដាសោភា បាន ឆ្លើយថា «ដោយសារអ្នកវិនិយោគចិននេះ ហើយដែលយើងសព្វថ្ងៃនេះមានការអភិវឌ្ឍខ្លាំង ព្រោះអ្នកវិនិយោគចិនមួយចំនួនបាន ធ្វើការវិនិយោគក្នុងវិស័យផលិតថាមពលអគ្គិសនីតាមរយៈវារីអគ្គិសនី» ។

អគ្គលេខាធិការ CDC រូបនេះបានបន្ថែម ថា ជាបន្ដបន្ទាប់ពួកគាត់បានធ្វើពិពិធកម្ម លើវិស័យមួយចំនួនដោយក្នុងនោះមាន វិស័យកសិកម្មជាដើម ។

លោក សុខ ចិន្ដាសោភា បានលើកឡើង ទៀតថា កាលពី៥ឆ្នាំមុនក្នុងវិស័យទេស ចរណ៍នៃការហោះហើររវាងប្រទេសចិន នឹងប្រទេសកម្ពុជាក្នុង១សប្ដាហ៍ហោះហើរតែ១៥ជើងតែប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះក្នុង ១សប្ដាហ៍មានជើងហោះហើរពីប្រទេស ចិនមករាជធានីភ្នំពេញមានរហូតដល់៨៨ជើង។ ក្នុងនោះនៅក្នុងខេត្ដសៀមរាប១ សប្ដាហ៍មានការហោះហើរចំនួន២០ជើង និងនៅក្នុងខេត្តព្រះសីហនុមានការហោះហើរចំនួន៧ជើង ។

បើតាមឧកញ៉ា ពុង ឃាវសែ ប្រធាន សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបានឲ្យ ដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេ របស់កម្ពុជា ។

ឧកញ៉ា ពុង ឃាវសែ បានបន្តថា កម្ពុជាជាប្រទេសដែលកំណើនសេដ្ឋកិច្ចមានស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍ជាសមាជិក ស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីក៏ជាប្រទេសដ៏សំខាន់មួយតាមបណ្ដោយយុទ្ធសាស្ដ្រខ្សែក្រវាត់មួយផ្លូវ មួយដូចនេះមានតម្រូវការខ្លាំងចំពោះទុន វិនិយោគពីក្រៅប្រទេស ។

ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិនរូបនេះ បានបន្ថែមថា បច្ចុប្បន្នកម្ពុជាមានស្ថិរភាព សេដ្ឋកិច្ចរីកចម្រើន ហើយត្រូវចាត់ទុកជាប្រទេសមាននយោបាយវិនិយោគ បើក ទូលាយជាងគេនៅក្នុងចំណោមប្រទេសអាស៊ាន។ ពិសេសរាជរដ្ឋាភិបាលអាណត្ដិ ថ្មីក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន គេមានទំនុក ចិត្តកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចបន្ដរីក ចម្រើនរបស់ប្រទេសកម្ពុជា ៕ ហេង សូរិយា


ចែករំលែក៖