ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្ដថយក្រោយបុករថយន្ដពីរគ្រឿងខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដឡិចស៊ីសLX350 និងរថយន្ដឡិចស៊ីសLX570 កំពុងតែចតនៅកន្លែងលាងរថយន្ដ ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រា បើករថយន្ដកាមរីបាឡែនថយក្រោយមកបុកយ៉ាងពេញទំហឹងបណ្ដាលខូចខាត ។

ហេតុការណ៍នេះបានកើតនៅវេលាម៉ោង៥និង ២០នាទីល្ងាច ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៨​​ នៅត្រង់ចំណុចមជ្ឈមណ្ឌលថែទាំរថយន្ដ លី ហេង ជាប់ផ្លូវលេខ២១៧ (ចំការដូង)សង្កាត់ដង្កោ ខណ្ឋដង្កោ រាជធានីភ្នំពេញ។

យោងតាមសម្ដីកម្មករដែលធ្វើការនៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មានរថយន្ដពីរគ្រឿងដោយមួយគ្រឿងម៉ាកឡិចស៊ីស LX350 និងមួយគ្រឿងទៀត ម៉ាកឡិចស៊ីស LX570បានចកនៅកន្លែងកើតហេតុខាងលើ ក្រោយមកស្រាប់តែមានបុរសម្នាក់ស្រវឹងស្រា បានបើកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2B-9307 បានបើករ៉ឺយ៉ែថយក្រោយយ៉ាងលឿង ជ្រុលមកបុករៈរថយន្ដទាំងពីរគ្រឿងខាងលើ ធ្វើឲ្យរថយន្ដឡិចស៊ីស LX350 ខូចខានធ្ងន់ធ្ងរ ឯរថយន្ដឡិចស៊ីស LX570 ខូចខានតិចតួច រួមទាំងរថយន្ដបង្ករងការផ្នែកខាងក្រោយធ្ងន់ធ្ងរផងដែរ សំណាងល្អក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុម្ចាស់រថយន្ដបង្កបានចុះពីលើរថយន្ដហើយសម្រួលជាមួយម្ចាស់រថយន្ដរងគ្រោះទាំងពីរខាងលើ ដោយសុំចេញថ្លៃខូចខាតទៅលើរថយន្ដរងគ្រោះទាំងពីរដើម្បីបព្ចាប់រឿងនៅនិងកន្លែងកើតហេតុ៕ ភារ៉ា ដង្កោ


ចែករំលែក៖