លោកយាយRoberta McCain ជា ម្តាយរបស់អតីតសមាជិកព្រឹទ្ធសភា John McCain បើទោះបីមានសុខភាព មិន ប្រសើរដោយវ័យចាស់ តែលោកយាយនៅតែជូនដំណើរជាលើកចុងក្រោយដល់កូនប្រុស នៅទីក្រុងវ៉ាស៊ីនតោន និង ម៉ារីឡែន នៅចុងសប្តាហ៍នេះ។
នៅក្នុងសៀវភៅ អតីតសមាជិកព្រឹទ្ធ សភា លោក John McCain បានសរសេរ សៀវភៅស្តីពី អ្នកម្តាយដែលមានវ័យ១០៦ ឆ្នាំ ថា « ម្តាយខ្ញុំទទួលបានការចិញ្ចឹមថែ រក្សាក្លាយជាស្ត្រីរឹងមាំ មានការគិតគូរ បានយ៉ាងល្អិតល្អន់ ។ គាត់ចេះបែងចែក ខុសត្រូវ និងការលើកលែងទោសមានកាតព្វកិច្ច និងលះបង់ ។ ខ្ញុំដឹងគុណ ម្តាយខ្ញុំយ៉ាងខ្លាំង ដោយសារតែមាន ទស្សនៈរឹងមាំដែលគាត់បានបង្ហាត់បង្រៀន ខ្ញុំ»។
កាលពីថ្ងៃទី២៩ខែសីហា គ្រួសារមិត រួមការងារអ្នកនយោបាយ បានទៅគោរព វិញ្ញាណក្ខន្ធលោក John McCain ជាបន្ត បន្ទាប់នៅក្នុងអគារដ្ឋសភា នៅក្នុងរដ្ឋ Arizona ។ នេះជាពិធីគោរព ចុងក្រោយ សម្រាប់ពិធីបុណ្យសពលោក McCain ។ រថយន្តដឹកសពលោក McCain ទៅកាន់ អគារ រដ្ឋសភាPhoenix ដើម្បីរៀបចំពិធី បុណ្យ ។ លោកបានស្លាប់នៅថ្ងៃទី២៥ ខែសីហា ក្នុងអាយុ៨១ឆ្នាំ។
ក្នុងចំណោមអ្នកដែលចូលរួម មានមិត្ត ភក្តិរួមការងារចាស់៣នាក់ មកពីគណ បក្សសាធារណរដ្ឋ ដែលជាសមាជិកព្រឹទ្ធ សភាដូចគ្នា លោក Jeff Flake , Joh Kyl និងអតីតសមាជិកព្រឹទ្ធសភា លោកJames Kolbe ។
កាលពីថ្ងៃទី៣០ ខែសីហា សពលោក McCainបានបញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ហើយត្រូវដាក់តម្កល់នៅក្នុងអគាររដ្ឋសភា នៅថ្ងៃទី៣១ខែសីហា ហើយពិធី បូជានឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ។ អដ្ឋិធាតុលោកនឹងត្រូវតម្កល់នៅវិទ្យាស្ថានកម្លាំងទាហានជើងទឹក អាមេរិកនៅ Annapolis រដ្ឋម៉ារីឡែន នាថ្ងៃទី២ ខែកញ្ញា៕ ម៉ែវ សាធី