ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនបុរសម្នាក់ជាអ្នក ​លាងរថយន្តបន្ទាប់ពីរំលោភកូនស្រីអាយុ១៥ឆ្នាំបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នក ​លាងរថយន្ត ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនបន្ទាប់ពីក្រុមគ្រួសារឪពុកម្ដាយក្មេងស្រីអាយុ​១៥ឆ្នាំ រត់មកប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងថា មានបុគ្គលិក​លាងរថយន្តម្នាក់ចាប់ រំលោភសេពសន្ថវៈ កូនស្រីរបស់គាត់ បានសម្រេច ​ចំនួនមួយដង ។ ហេតុការណ៍នេះបង្កការភ្ញាក់កាលវេលាម៉ោង៨ និង​០០​នាទីព្រឹក ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ២០១៨នៅ ចំណុច​ឆាយហ៊ាងលាងរថយន្តតាមផ្លូវ​១៩៩ស្ថិតនៅភូមិ​៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ចុច ទ្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកផ្នែកលាងរថយន្តឆាយ ហ៊ាងស្នាក់នៅកន្កែងកេីតហេតុ មានស្រុកកំណេីតនៅភូមិកោះចេក ឃុំ កោះចេក ស្រុក ពាមជរ៍ ខេត្តព្រៃវែង ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ អ ស ឡ អាយុ១៥ឆ្នាំ ។

បើតាមសម្ដីរបស់ម្ដាយក្មេងរងគ្រោះ បានរៀបរាប់ប្រាប់ សមត្ថកិច្ច ឲ្យដឹងថា កាលពីយប់​មិញថ្ងៃ​ទី​៣០ ខែ សីហា ឆ្នាំ២០១៨ ប្រទះឃេីញទឹកមុខកូនស្រីរបស់ខ្លួនដោយមានការ ស្រងូតស្រងាត់ និងទឹកមុខក្រៀមក្រំ ហើយចេះតែ អង្គុយសំកុកតែម្នាក់​​ឯង ក៏មានការសង្ស័យរួចក៏បានសួរដេញដាលទេីបកូនស្រីរបស់គាត់ព្រមនិយាយថា បុរសឈ្មោះ ទ្រី ជាមិត្តភក្តិរបស់ប៉ា ចាប់រូបកូនរំលោភនៅកន្លែងលាងរថយន្ត នៅជាន់ឡៅតឿ ហើយគំរាមមិនឲ្យកូនប្រាប់អ្នកដទៃ សូម្បីតែម្ដាយឪពុកទៀត​ បេីមិនដូច្នេះ និងមានរឿងធំហើយ ។

ក្រោយពីកូនស្រីបានរៀបរាប់ប្រាប់រួចមក ក្រុមគ្រួសារក្មេងស្រីរងគ្រោះក៏បានរត់មកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្នបាលទំនប់ទឹក ឲ្យជួយអន្តរាគមន៍ និង ចាប់​ជនសង្ស័យដេីម្បីចាត់ការតាមផ្លូវច្បាប់ និងប្ដឹងទាមទារសំណងជំងឺចិត្តព្រហ្មចារីយ៍​​៣០០០ដុល្លារផងដែរ ។

ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានសាកសួរជនសង្ស័យ បានឆ្លេីយសារភាពចំពោះមុខសមត្ថកិច្ច ថា រូបខ្លួនពិតជាបានចាប់រំលោភសេពសន្ធវៈក្មេងស្រីពិតប្រាកដមែនតាំង​​ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយសារតែស្រលាញ់ក្មេងស្រីខាងលើពេក ពេលឃេីញក្មេងស្រីខាងលើបានឡេីងទៅបន្ទប់ឡៅតឿជាកន្លែងបុគ្គលិកស្នាក់នៅរួចក៏បានឆ្លៀតឱកាសតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ សរស្មី


ចែករំលែក៖