ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ បានអញ្ជើញបើកកិច្ចប្រជុំ ស្តីពី ” ការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងទន្លេនៅក្នុងព្រះជាណាចក្រកម្ពុជា ” ដែលសហការរៀបចំឡើងដោយ អាជ្ញាធរទន្លេសាប, ភ្នាក់ងារទឹកបារាំង Loire-Britany and Rhine-Meuse, ការិយាល័យទឹកអន្តរជាតិបារាំង, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងធនាគារពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកកិច្ចប្រជុំ ស្តីពី ” ការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងទន្លេនៅក្នុងព្រះជាណាចក្រកម្ពុជា ” ដែលសហការរៀបចំឡើងដោយ អាជ្ញាធរទន្លេសាប, ភ្នាក់ងារទឹកបារាំង Loire-Britany and Rhine-Meuse, ការិយាល័យទឹកអន្តរជាតិបារាំង, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងធនាគារពិភពលោក ។
មន្ត្រីបានអោយដឹងថា៖ កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រួតពិនិត្យលើ ៖
– ដំណើរការក្នុងការអនុវត្តគម្រោងនីមួយៗ ទាក់ទងនឹងគោលបំណងដែលបានដៅ/កំណត់ ។
– បញ្ហាមួយចំនួនដែលមាននៅក្នុងការអនុវត្តគម្រោងលើការពង្រឹងសមត្ថភាព ( លើផ្នែកថវិកា, លើបទដ្ឋានគតិយុត្តិ និងលើផ្នែកបច្ចេកទេស ) និងភាពទទួលខុសត្រូវនៅក្នុងការគ្រប់គ្រងផែនការសកម្ម នៃអាងទន្លេដែលបានបង្កើតរួចមកហើយ ។
– ការចែករំលែកនូវបទពិសោធន៍លើបញ្ហា និងដំណោះស្រាយក្នុងការគ្រប់គ្រងគម្រោង ។
– ការរៀបចំម៉ូឌែល/បែបបទគំរូក្នុងការគ្រប់គ្រងអាងទន្លេនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ សុខ ខេមរា

ចែករំលែក៖