ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមសម្រេចចេញដីកាឃុំខ្លួនអ្នកបើកម៉ូតូបុកក្មេងប្រុសស្លាប់ម្នាក់ និងរបួសក្មេងស្រីម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ លោក គឹម រត្ន័ណារិន អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកា ឃុំខ្លួនអ្នកបើកម៉ូតូ បុកក្មេងប្រុសស្លាប់ម្នាក់ និងរបួសក្មេងស្រីម្នាក់  ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័ ឬមិនគោរពកាតព្វកិច្ច  បណ្តាលឲ្យស្លាប់អ្នកដទៃ” ដែលប្រព្រឹត្តនៅភូមិត្រពាំងឈូក ឃុំពើក ស្រុកអង្គស្នួល  ខេត្តកណ្ដាល  កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

បទល្មើសនេះ កំណត់ផ្តន្ទាទោសពី០១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០មួយលានរៀល ទៅ១៥.០០០.០០០ដប់ប្រាំលានរៀល ។

ជនត្រូវចោទមានឈ្មោះ ផូ សុខមាន ភេទប្រុស អាយុ២២ឆ្នាំ ​ មានទីលំនៅភូមិដូនម៉ាន់ ឃំុសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនរងគ្រោះ យំុ ប៊ុនណា ភេទប្រុស អាយុ៥ឆ្នាំ និងឈ្មោះ ហីុង យាំងគីម ភេទស្រី អាយុ៤ឆ្នាំ មានទីលំនៅភូមិ ត្រពាំងឈូក ឃំុពើក ស្រុកអង្គស្នួល  ខេត្តកណ្ដាល ។

សាក្សីបានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ១គ្រឿង​ ម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS.5273 អ្នកបើកបរម៉ូតូឈ្មោះ ផូ សុខមាន បានបើកម៉ូតូមកពីទិសខាងកើត ទៅទិសខាងលិច លុះបើកដល់ចំណុចកើតហេតុខាងលើ​(មុខផ្ទះក្មេងរងគ្រោះ) មានក្មេងប្រុសជិះកង់ឌុបគ្នាពីដីឡូត៍ក្នុងផ្ទះខាងជើង មកផ្លូវលំ ក្មេងជិះកង់ឈ្មោះ យំុ ប៊ុនណា និងឌុបក្មេងស្រី ឈ្មោះ ហីុង យាំងគីម អាយុ៤ឆ្នាំ ចេញពីដីឡូត៍ក្នុងផ្ទះរបស់ខ្លួន មកផ្លូវលំ មុខផ្ទះ ចំពីមុខម៉ូតូបណ្ដាលឲ្យម៉ូតូកៀរបោកដួលខ្ទប់នឹងបង្គោលរបងផ្ទះខាងត្បូងផ្លូវតែម្តង ត្រូវក្បាល ហើយក្រុមគ្រួរសារ
បានយកទៅព្យាបាលនៅមន្ទីរពេទ្យ៕ ឆ ដា

 


ចែករំលែក៖