ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុករថយន្ត២គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុករថយន្តកូរ៉េ ហើយរុញទៅបុករថយន្តហាយប្រីជ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរីហាយប្រីជ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY 3303 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ដោយបើកពីមុខរថយន្តម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AK 2920 ខណៈមកដល់ចំណុចកើតហេតុ ក៏បន្ថយល្បឿន ស្រាប់តែមានរថយន្តកុងតឺន័រ ក្បាល ពណ៌ត្រួយចេក ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A 0690 បើកមកពីក្រោយស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកគូទពីក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តកុងតឺន័របានចេញថ្លៃជួសជុលទៅលើរថយន្តទាំង២គ្រឿង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយមិនរំខានដល់សមត្ថកិច្ច ៕ សុខាសែនជ័យ


ចែករំលែក៖