ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីខ្មែរម្នាក់ត្រូវឆ្នោត៦លានបាត ត្រូវប្តីថៃចង់សុីដាច់ក៏រត់ឲ្យតម្រួតជួយ

ចែករំលែក៖

ប្រទេសថៃ ៖ ប្រភពពីប្រទេសថៃបាន ឲ្យដឹងថា នៅពេលថ្មីៗនេះមានស្ត្រីខ្មែរម្នាក់ រាសីខ្ពស់ទិញឆ្នោតមួយសន្លឹកសោះត្រូវ រង្វាន់ធំទី១ឆ្នោតជាតិចំនួន៦លានបាត ហើយភ្លាមៗនោះនាងក៏ប្រញាប់ទៅចុះ បញ្ជីត្រូវឆ្នោតប្រចាំថ្ងៃនៅការិយាល័យនគរ បាលខេត្តរះយ៉ង។ ខណៈដែលស្វាមីជាជនជាតិថៃដណ្ដើមឲ្យដាក់នាមត្រកូលរបស់ ខ្លួនជំនួសប្រពន្ធធ្វើឲ្យឈ្លោះប្រកែកគ្នាព្រោះម្នាក់ៗខ្លាចឱបលុយតែឯង ។

ប្រភពនោះបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ លោកអនុសេនីយ៍ឯក ថេប ឆារី អធិការរងតម្រួតស្រុករះយ៉ង ខេត្តរះយ៉ង បានទទួលពាក្យបណ្ដឹងរបស់ស្ត្រីម្នាក់ឈ្មោះ ហ៊ីន សង អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាមេផ្ទះធ្វើដំណើរមករួមជាមួយស្វាមីឈ្មោះ ផៃធូន ថងឌែង អាយុ៣៩ឆ្នាំ ជនជាតិថៃ មានមុខរបរជាសន្តិ សុខរបស់ក្រុមហ៊ុនផ្សារដែក និងមានកូនស្រីអាយុ៦ឆ្នាំម្នាក់មកជាមួយដែរ ដើម្បីសុំចុះឈ្មោះក្នុងបញ្ជីត្រូវឆ្នោតប្រចាំថ្ងៃក្រោយពីត្រូវឆ្នោតរង្វាន់ទី១ ចំនួន៦លានបាតនោះ។

ស្ត្រីឈ្មោះ ហ៊ីន សង បានឲ្យដឹងថា មុន នេះ៥ថ្ងៃនៃការចេញឆ្នោតជាតិគាត់បានទៅទិញរបស់របរនៅហាង ស៊ែងថង ស៊ុបពើ ម៉ាឃីត នៅទីរួមខេត្តរះយ៉ង ដោយទៅទាំងគ្រួសារ។ក្រោយពីទិញរបស់របររួចហើយឃើញអ្នកលក់ឆ្នោតជាតិរបស់ថៃនៅមុខ ផ្លូវចេញពីស៊ុបពើម៉ាឃីតឃើញមានគេលក់សន្លឹកឆ្នោតជាប់គ្នា៣សន្លឹកទើបទិញហែកយក១សន្លឹកដាក់ចូលក្នុងកាបូបលុយរួចក៏ត្រឡប់ទៅផ្ទះ។ លុះមកដល់ថ្ងៃចេញលទ្ធផលឆ្នោតគាត់បានបើកទូរទស្សន៍ថៃប៉ុស្តិ៍ ៣២មើលដើម្បីផ្ទៀងផ្ទាត់លេខឆ្នោតឃើញ គេប្រកាសរង្វាន់ធំទី១ត្រូវនឹងលេខឆ្នោតដែលគាត់ទិញមុខហាងក៏ត្រេកអរណាស់ហើយ ក៏បានប្រញាប់ទូរស័ព្ទប្រាប់ស្វាមីពីដំណឹងនេះ។លុះស្វាមីដឹងក៏មកទទួលគាត់ពីកន្លែងលក់ដូរត្រឡប់ទៅផ្ទះយកឆ្នោត មកមើលនិងចង់ដាក់ឈ្មោះរបស់ស្វាមីទៅវិញ ទើបគាត់សួរថា ម្តេចមិនដាក់ឈ្មោះខ្ញុំៗ ក៏មានប៉ាស្ព័រជនជាតិថៃដែរតើ? ករណីនេះ ទើបធ្វើឲ្យគាត់និងស្វាមីឈ្លោះប្រកែកគ្នា មួយប្រាវ ។

ក្រោយមកស្ត្រីរូបនោះបានប្រាប់ស្វាមីថា ព្រឹកថ្ងៃអាទិត្យ ៧រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នឹង​ទៅ​ប្ដឹង​តម្រួតដោយដាក់ឈ្មោះខ្លួនឯងជាអ្នកទិញឆ្នោតនេះ ព្រមទាំងប្រាប់សមត្ថកិច្ចតម្រួតថៃថា ថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆុ្នាំ២០១៨ នឹងទៅបើកលុយពីស្ថាប័នឆ្នោតជាតិ៦លានបាតរួចបើកគណនីមួយដាក់ក្នុងធនាគារជាលុយរួមកុំឲ្យមានជម្លោះជាមួយប្តីទៀត ៕ សហការី


ចែករំលែក៖