ព័ត៌មានទាន់ហេតុការណ៍៖

លក់ដីរួមចែកលុយគ្នាមិនស្មើ បែរជាជះកំហឹងទាំងទទឹងទិសជាមួយអ្នកព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុង ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បានមូលមតិគ្នាផ្ដិតមេដាយ លក់ដី រួម មួយកន្លែងនៅក្នុងភូមិឲ្យទៅក្រុមហ៊ុនមួយ ដោយ សន្យាថានឹងចែកលុយស្មើៗគ្នា លុះដល់ពេលមេក្រុមចែកលុយមានអ្នកខ្លះបានហើយ អ្នកខ្លះទៀតមិនបាន ធ្វើឲ្យអ្នកដែល មិនបានទទួលលុយនោះ មានការខឹងសម្បាទៅនឹងមេក្រុម ក៏ផ្ទុះការតវ៉ា ប្រកែកតឹងសសៃ កដាក់គ្នា នៅក្នុងរបងផ្ទះ ពួកគាត់ខ្លះទៀត បានលើកឡើង ថាពេលផ្ដិតមេដាយផ្ដិតទាំងអស់គ្នាពេល បានលុយ អ្នកខ្លះអត់ អ្នកខ្លះបាន ។

រឿងដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលកំពុងតែ ប្រកែកគ្នានោះ អ្នកសារព័ត៌មានក៏បានទៅដល់ហើយបានថតផ្ដិតយករូបភាពពីសកម្មភាពឈ្លោះប្រកែកគ្នា ពេលនោះក៏មាន សមត្ថកិច្ច ប៉ុស្តិ៍នគរបាលព្រែកកំពិស រួមទាំងលោកមេប៉ុស្តិ៍ផងដែរ នៅក្នុងចំណោម ប្រជាពល រដ្ឋដែលមានបញ្ហា ពេលអ្នកសារព័ត៌មានកំពុងថត ស្រាប់តែប្រជាពល រដ្ឋដែលទទួលបានលុយជាច្រើន នាក់បាននាំគ្នាមកឃាត់ និងចាប់បង្ខំឲ្យលុបរូបថត ចោល មិនតែប៉ុណ្ណោះ ថែមទាំងជេរ ប្រមាថ មើលងាយ មកលើអ្នកសារព័ត៌មាន ហើយមានអ្នកខ្លះយកទូរសព្ទ័ ដៃមកថតឡាយហ្វេសប៊ុកថែមទៀត និងអ្នកខ្លះសង្ស័យស្រវឹងស្រាទៀតផងនោះ បានមកនិយាយប្រមាថអ្នកសារព័ត៌មានថា បើពួកហែងអត់មានលុយ មិនមកសុំអញ ហែងមកថតធ្វើអី និយាយហាក់មិនមានសុជីវធម៌ រស់នៅក្នុងសង្គម បន្តិចសោះ មិនចេះឲ្យតម្លៃខ្លួន ឯង និងអ្នកដទៃ សូម្បីតែបន្តិច ។ ទាំងដែលអ្នកសារព័ត៌មាន មិនទាន់បានសួរនាំរឿងឲ្យច្បាស់លាស់ផង ថែមទាំងគំរាមប្ដឹងបើយករូបភាពទៅផ្សាយ ។

ដោយសារតែមិនចង់រឿងវែងឆ្ងាយ អ្នកសារព័ត៌មានក៏ បានលុបរូបថតចោល ទើបចេញពីទីនោះបាន តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺពេលដែល ប្រជាពលរដ្ឋឡោមពន្ធ័អ្នកសារព័ត៌មានគំរាមឲ្យលុបរូប ភាពនោះ បែរជាលោក មេប៉ុស្តិ៍ជើងឯកនាំកូនចៅជិះម៉ូតូគេចចេញពីកន្លែងកើតហេតុទៅបាត់ មិនមាន ការអន្តរាគមន៍នោះឡើយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖