ភ្នំពេញ ៖ បន្ទាប់ពីបើកកិច្ចប្រជុំលើក ដំបូងរបស់រដ្ឋសភាអាណត្តិថ្មីកាលពីព្រឹក ថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា រដ្ឋសភាបានបើកកិច្ច ប្រជុំលើកទី១ និងបានប្រកាសសុពលភាព តំណាងរាស្រ្តថ្មីទាំង១២៥រូបដែលមកពី គណបក្សប្រជាជនកម្ពុជាសម្រាប់នីតិ កាលទី៦ហើយ ។
នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ សមាជិកសភាទាំង១២៥រូបបានចូលស្បថ នៅក្នុងព្រះបរមរាជវាំងក្រោមព្រះរាជវត្ត មានព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។
តំណាងរាស្រ្តថ្មីទាំង១២៥រូបដែល បានប្រកាសសុពលភាពនេះមានក្នុងបញ្ជីរាយនាមដូចតទៅ៖