ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមនុស្សម្នាក់ករណីបើកលេងល្បែងស៊ីសង(កត់ឆ្នោតវៀតណាម)ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ច ខណ្ឌសែនសុខឃាត់ខ្លួនមនុស្សម្នាក់ ករណីបើកលេងល្បែងស៊ីសង (កត់ឆ្នោតវៀតណាម) ខុសច្បាប់ ដកហូតវត្ថុតាងល្មើសមួយចំនួន កាលពីនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង១០នាទី នៅចំណុចបន្ទប់ជួល ផ្ទះលេខ៣០៦ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ឈ្មោះ កែវ ចាន់នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ៣០៦ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

សម្ភារបន្សល់ទុក ក្រដាសកត់ឆ្នោតមួយចំនួន , ម៉ាស៊ីនគិតលេខចំនួន០១ , ប្រដាប់អុកលេខចំនួន០១ , ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកហូវី , លុយ ៣៣៥.០០០រៀល និងប្រាក់ដុល្លារចំនួន ៣២ដុល្លារ ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹថា មុនពេលកើតហេតុ កម្លាំងជំនាញ របស់អធិការដ្ឋានគរបាលខណ្ឌសែនសុខ ក្តាប់បានថា នៅចំណុចកើតហេតុខាងលើ ថាមានបើកលេងល្បែងស៊ីសង (កត់ឆ្នោតវៀតណាម) បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកសាកសួរនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖