ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នា ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្នត្រង់ផ្លូវបំបែកជា៤

ចែករំលែក៖

ភ្នំពេញ៖ ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្នត្រង់ផ្លូវបំបែកជា៤ បានធ្វើឲ្យរថយន្ត២គ្រឿងបុកគ្នាបណ្ដាលឲ្យខូចខាតទាំងសងខាង កាលពីវេលាម៉ោង​៩​និង ៤៥នាទីព្រឹក ថ្ងៃទី ៦ ខែ​កញ្ញា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៤៣២ កែងនិងផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ខណ្ឌចំការមន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង​១២កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-4812 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ជាចំណុចផ្លូវបំបែកជា៤ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក GREAT WALL ពណ៌ក្រហម ពាក់ស្លាកលេខ​ ភ្នំពេញ2AJ-0070 បើកបរដោយបុរសវ័យក្មេងម្នាក់ ជ្រុលចង្កូតមកកៀររថយន្តសាំយ៉ុង ចំពីខាងមុខបណ្តាលឲ្យឆ្កូតកំពិតទ្វារក្រោយរងការខូចខាតទាំងសងខាង ។

ក្រោយកើតហេតុភ្លាមកម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់វាស់វែងរកខុសត្រូវ ហើយបានឲ្យរថយន្តទាំង២គ្រឿងនោះ បើកឡើងលើចិញ្ចើមផ្លូវ ហើយឲ្យភាគីទាំង២ដោះស្រាយគ្នា ដោយមនោសញ្ចេតនា ម្ចាស់រថយន្តម៉ាកសាំយ៉ុង​១២កៅអី ជួយចេញថ្លៃជួសជុលចំនួន ៧០ដុល្លារទៅឲ្យភាគីខាងរថយន្តម៉ាក GREAT WALL ដើម្បីបញ្ចប់រឿងតែម្តង ៕ស រស្មី


ចែករំលែក៖