ភ្នំពេញ ៖ យុវជនម្នាក់បានធ្វើដំណើរទៅប្តឹង សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ខណៈបុរសម្នាក់ជាអ្នកស្គាក់គ្នាបានសុំខ្ចីទូរស័ព្ទយកទៅតេ ពេលកំពុងលេងបាល់ ហើយក៏យកទៅបាត់ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលម៉ោង៦ល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅខាងក្រោយផ្សារជម្ពូវ័ន ដែលស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ សាយ តិចលាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិអូដឹម សង្កាត់ចោមចៅ៣ មានស្រុកកំណើតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យមានឈ្មោះ ម៉ៅ ណូរ៉ា អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរួបគាត់បានទៅលេងបាល់ទាត់នៅខាងក្រោយផ្សារជម្ពូវ័ន បន្ទាប់មកក៏បានជួបជាមួយជនសង្ស័យជាមនុស្សធ្លាប់ស្គាល់គ្នា ។
បន្ទាប់មកជនសង្ស័យខាងលើបានសុំខ្ចីទូរស័ព្ទរបស់គាត់ ម៉ាក iPhone 7+ ពណ៌ខ្មៅ ដោយប្រាប់ថា យកតេទៅប្រពន្ធរបស់គាត់ ហើយបន្ទាប់មកស្រាប់តែកំពុងលេងបាល់ទាត់ ឃើញជនសង្ស័យខាងលើយកទូរស័ព្ទរបស់គាត់ចេញទៅបាត់ ក្រោយមកពួកគាត់បាននាំគ្នាដើររកជនសង្ស័យខាងលើដែរ ប៉ុន្តែរកមិនឃើញលុះទៅរកដល់ផ្ទះក្រុមគ្រួសាររបស់ជនសង្ស័យថា មិនឃើញ ។
ក្រោយពេលកើតហេតុជនរងគ្រោះបាននាំគ្នាទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ៣ដើម្បីឲ្យសមត្ថកិច្ចទទួលដឹងឮអំពីជនសង្ស័យខាងលើដែលយកទូរស័ព្ទរបស់គាត់ និងតាមចាប់មកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ