ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស៦នាក់ នៅឃុំស្នាមព្រះ ស្រុកបាកាន ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស២នាក់បានបាត់បង់ជីវិតដ៏រន្ធត់ និងចំនួន៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ រដូករណែល ដោយសារគ្រោះថ្នាក់ចរាចរណ៍បីលើកផ្សេងគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥៥ និងលេខ៥ ។

យោងតាមរបាយការណ៍នគរបាលស្រុកបាកានបង្ហាញថា នៅវេលាម៉ោង១និង០៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩២ និងលេខ១៩៣ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1D 6152 ឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិដំណាក់អំពិល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុកមនុស្សកំពុងដើរឆ្លងថ្នល់ឈ្មោះ លិញ ធី ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន បណ្ដាលឲ្យរងរបួសធ្ងន់ ចំណែកភាគីខាងម៉ូតូរបួសស្រាល បញ្ជូនទៅសង្រ្គោះភ្លាមៗ ។

របាយការណ៍ខាងលើបន្តថា លុះនៅវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៥ លេខ១៩៦ ស្ថិតក្នុងភូមិក្រពើររោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងទៀត ដោយមានរថយន្ត ១គ្រឿងម៉ាក ឡិចស៊ីស 300 ពណ៌ទឹកមាស ពាក់ស្លាកលេខ 2A 8669 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើត ឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានបុកអ្នកជិះម៉ូតូឌុបគ្នា១គ្រឿងម៉ាក វ៉េវអាល់ហ្វា ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកឆ្លងថ្នល់ពីជើងទៅត្បូង ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់រដូករណែលតែម្ដង ភាគីរងរបួសទី១ ឈ្មោះ ផុន រិទ្ធ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រីបណ្ឌិត ឃុំស្នា ស្រុកសំរោង ខេត្តតាកែវ និងអ្នកដំណើរឈ្មោះ រ៉េត រ៉ន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកអ្នកបើកបរបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។

ក្នុងរបាយការណ៍ដដែលខាងលើបន្តទៀតថា ដោយឡែក ករណីទី៣នៅវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃដដែលនេះដែរ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ០០១ លេខ០០២ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ជាលើកទី៣ ដោយមានបុរសចំនួន ២នាក់ ធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D 9104 ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះទៅដល់ចំណុចកើតហេតុ បានបុកគូថរថយន្តពេញទំហឹង បណ្ដាលឲ្យបាត់បង់ជីវិតដ៏រន្ធត់ភ្លាមៗទាំង២នាក់រដូករណែល ជនរងគ្រោះ(ស្លាប់)អ្នកបើកបរម៉ូតូឈ្មោះ សាក់ កែវ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិជំរុំសៀម សង្កាត់លលកស ក្រុងពោធិ៍សាត់ និងអ្នកដំណើរឈ្មោះ ម៉ៅ សារ៉ាន់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដង្គៀមក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ រថយន្តបើកគេចបាត់សាកសពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រសារ វត្ថុតាងប៉ុន្មានករណីខាងលើជំនាញយកទៅរក្សាទុកជាបណ្ដោះអាសន្ន ៕ ប៉ឹម ពិន

 


ចែករំលែក៖