ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូមិនប្រយត្ន័បោះពូយយ៉ាងលឿន ជ្រុលទៅបុករថយន្តពីក្រោយស្លាប់ភ្លាម

ចែករំលែក៖

ខេត្តរតនគិរី ៖ យុវជនម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿនជ្រុល ទៅបុករថយន្តស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯរថយន្តបើករត់គេចបាត់ស្រមោល ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង១៨នាទី ថ្ងៃព្រហស្បតិ៍ ១១ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងកើតរង្វង់មូលយាយទូលចេក ស្ថិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។

តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃាន គន្ធា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ជនរងគ្រោះ ជិះម៉តូម៉ាក YAMAHAEXCITER ពណ៌ខ្មៅលាយខៀវ យ៉ាងកញ្ចាស់ អត់ស្លាកលេខ ទៀតក្នុងទិសដៅស្របគ្នាពីកើតទៅលិចមានល្បឿន យ៉ាងលឿនបុករថយន្តប្រាវចំពីក្រោយពេញទំហឹងតែម្តង។

ប្រភពបន្តថា បន្ទាប់ពីកើហេតុភ្លាមៗរថយន្ដមិនស្គាល់អត្តសញ្ញាណ បើករត់គេចចេញពីកន្លែងកើតហេតុភ្លាមៗបត់ស្រមោលដែរ ។

សាកសពជនរងគ្រោះត្រូវបានសមត្ថមិច្ចចរាចរណ៍ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

វត្ថុតាងម៉ូតូត្រូវបានការិយាល័យចរាចរណ៍យកទៅរក្សាទុកបណ្តោះអាសន្ន ៕ ជីវ័ន្ត


ចែករំលែក៖