ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់លង់ទឹកស្លាប់ខាងក្រោយផ្ទះត្រូវគេប្រទះឃើញ

ចែករំលែក៖

ខេត្តកណ្ដាល៖ សាកសពស្ត្រីចំណាស់ម្នាក់អណ្ដែតទឹកក្នុងប្រឡាយអូរខាងក្រោយផ្ទះ ត្រូវបានគេប្រទះឃើញបង្កមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកអូ ស្ថិតក្នុងភូមិកណ្តាលកោះ ឃុំ កោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់មានឈ្មោះ ឡាច សំអឿន ភេទ ស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងខេត្តកណ្តាល។

ប្រភពដដែលបន្តថា ស្ត្រីរងគ្រោះតែផឹកស្រាជាប្រចាំ លុះមកដល់ពេលកើតហេតុថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៤ ជនរងគ្រោះបានចេញពីផ្ទះដើរទៅផឹកស្រាដូចសព្វមួយដង រហូតមកដល់វេលា៥ម៉ោង១៨មិនឃើញជនរងគ្រោះត្រឡប់មកវិញទេ បងប្អូនសាច់ញាតិជនរងគ្រោះពុំឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ក៏ផ្ញើលឆោឡោនាំគ្នាដើររកគ្រប់ទីកន្លែងតែពុំឃើញ ។ លុះមកដល់វេលាម៉ោង០៥និង៣០នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះឡាច ស្រឿនដែលត្រូវជាបងប្រុសជនរងគ្រោះដើរទៅអូរខាងក្រោយផ្ទះក៏ប្រទះឃើញសពជនរងគ្រោះអណ្តែតទឹករួចក៏រត់ទៅអោយគេជួយស្រង់យកមកផ្ទះ រួចក៏រាយកាណ៍មកសមត្ថកិច្ចជំនាញ ដើម្បីធ្វើការពិនិត្យ ។

ក្រោយពីសមត្ថកិច្ចជំនាញទទួលបានព័ត៌មាន ភ្លាមនោះក៏ចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងទេ រីឯសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖