ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រកាត់ដេរសិង្ហបុរីប្តូរឈ្មោះក្រុមហ៊ុន បង្កបាតុកម្ម​​​​​, ក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបើកកិច្ចប្រជុំដោះស្រាយករណីវិវាទការងារនេះនៅថ្ងៃទី១៣​ កញ្ញា

ចែករំលែក៖

ភ្នំពេញ៖ កម្មករ​រោងចក្រកាត់ដេរ ជីម លី (Ghim Li)រាប់រយនាក់កាលពីម្សិលមិញបានធ្វើបាតកម្ម

ទាមទារថៅកែជនជាតិសិង្ហបុរី ទូទាត់លុយ និងអត្ថប្រយោជន៍ផ្សេងៗឲ្យពួកគេ

ក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៣ខែកញ្ញានេះ ដើម្បីដោះស្រាយករណីវិវាទការងារមួយនេះ។

ចំពោះករណីបាតកម្មនេះ មានសារព៍ត័មានមួយចំនួនម្សិលមិញបានផ្សាយថា​ ចក្រកាត់ដេរមួយនេះរបស់ក្រុមហ៊ុនចិន ប៉ុន្តែតំណាងរោងចក្រ ជីម លី​ បានចេញមកបញ្ជាក់ថា រោងចក្រកាត់ដេរមួយនេះ មានថៅកែជាជនជាតិសិង្ហបុរី ។

តំណាងរោងចក្របានប្រាប់ថា ថៅកែជាជនជាតិសិង្ហបុរីបានវិនិយោគរោងចក្រកាត់ដេរដែលមានឈ្មោះGhim Li(CAMBODIA)PTE LTD ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់​កំបូល ខណ្ឌពោធិសែនជ័យ មានកម្មករចំនួន២៣០០នាក់។

តំណាងរោងចក្របានប្រាប់ទៀតថា ដោយសារតែរោងចក្រ ត្រូវបានចប់កុងត្រាជួលទីតាំង នឹងត្រូវផ្លាស់ប្តូរទីតាំងថ្មី ហើយក៏បានប្តូរឈ្មោះក្រុមហ៊ុនទៅជា GG Fashionវិញ ហើយរោងចក្រយោងតាមកិច្ចសន្សាការងារ ដោះស្រាយទូទាត់លុយ និងអត្ថប្រយោជន៍ផ្សេងដល់កម្មករផងដែរ ប៉ុន្តែមានកម្មករមួយចំនួនពុំយល់ព្រមទទួលនូវការដោះស្រាយរបស់រោងចក្រទេ ក៏ធ្វើឲ្យបាតកម្មកើតឡើង។

តំណាងរោងចក្រមួយនេះក៏បានប្រាប់ទៀតថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល​ នឺងបើកកិច្ចប្រជុំនៅថ្ងៃទី១៣ខែកញ្ញានេះ ដើម្បីដោះស្រាយករណីវិវាទការងារមួយនេះ។

ម៉្យាងវិញទៀត ​អ្នកនាំ​ពាក្យ​​ក្រសួង​​ការងារ ឯកឧត្តម ហេង សួរ ក៏បញ្ជាក់ប្រាប់សារព៍ត័មានថា កម្មករ​រោងចក្រកាត់ដេរ ជីម លី (Ghim Li)គឺមានអ្នកវិនិយោគជាជនជាតិសិង្ហបុរី ៕ស តារា


ចែករំលែក៖