ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសស្រីចំនួន៣នាក់ត្រូវរន្ទះបាញ់បណ្ដាលឲ្យដួលសន្លប់ នៅស្រុកជីក្រែង

ចែករំលែក៖

ខេត្តសៀមរាប ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយសារក្មេងប្រុសស្រីចំនួន៣នាក់ត្រូវរន្ទះបាញ់បណ្ដាលឲ្យដួលសន្លប់ នៅក្រោមផ្ទះកាលពីវេលាម៉េាង១៦.៣០នាទីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅភូមិព្រៃឆ្កា ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងខ្យល់នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ក៏មានរន្ទះបាញ់ទៅលេីផ្ទះជនរងគ្រោះ ឈ្មោះ ណុន ណន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកេីតហេតុខាងលេីបណ្តាលឲ្យសន្លប់ក្មេងៗប្រុសស្រីចំនួន៣នាក់នៅក្រោមផ្ទះ ។

ក្មេងរងគ្រោះទាំង៣នាក់មានឈ្មោះ ៖ ១/ ឈ្មោះ ណន នី ភេទប្រុសវអាយុ១១ឆ្នាំ , ២./ ឈ្មោះ ណន ណុន ភេទប្រុស អាយុ៦ឆ្នាំ ,៣/ .ឈ្មោះណន ស្រីដាវ ភេទស្រី អាយុ៣ឆ្នាំ ទាំង៣នាក់ត្រូវជាកូនបង្កើត។

ក្រោយកើតហេតុក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំពង្រលេី ហើយបច្ចុប្បន្នបានដឹងខ្លួន និងបានត្រឡប់ទៅផ្ទះវិញហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖