ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ លទ្ធផលបេក្ខជនដែលទទួលបាននិទ្ទេស A មានសរុប២៩០នាក់ ។
ក្រសួងអប់រំ ទើបតែបានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយាភូមិ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ តែបញ្ជីឈ្មោះបេក្ខជនដែលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះ ។ ដោយឡែកក្រៅពីនេះ នឹងប្រកាសលទ្ធផលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។
ប្រភពពីក្រសួងអប់រំដដែលបានបញ្ជាក់ថា បេក្ខជនប្រឡងដែលទទួលបាននិទ្ទេស B មានសរុប១៥៣២នាក់, និទ្ទេស C មានសរុប ៤.៦៣១នាក់, និទ្ទេស D មាន១៣.៩៩៩នាក់ និងនិទ្ទេស E មានសរុប៥៤.៦០៧ នាក់ ។
សូមបញ្ជាក់ផងដែរថា បេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៥.២៦៨នាក់ ក្នុងនោះ ៩០.១២០ នាក់ ជាបេក្ខជនចំណេះទូទៅ, ១៧.០៣១ នាក់ជាបេក្ខជនស្វៃរិន, ៤.៤២៥ ជាបេក្ខជនបំពេញវិជ្ជា និង៣.៦៩២ ជាបេក្ខជនស្វៃសុរិនបំពេញវិជ្ជា ។ រីឯបេក្ខជនអវត្តមានចំនួន១.៩០៣នាក់ ៕