ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាតបើករថយន្តស៊េរីទំនើប ទៅបុករថយន្ត RANGE ROVER ខ្ទាតទៅបោកផ្ទុបនឹងដើមឈើ

ចែករំលែក៖

ភ្នំពេញ៖ នារី​ម្នាក់ បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​​ បាន​ជ្រុលចង្កូត​ទៅ​បុក​រថយន្ត RANGE ROVER ​មួយ​គ្រឿង​ទៀត​ ខ្ទាតទៅបោកផ្ទុបនឹងដើមឈើមួយដើម បណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាត។

ហេតុការណ៍នេះ បានកើតឡើងកាល​ពី​ម៉ោង​១០យប់​ ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៨ នៅ​តាមបណ្ដោយ​ផ្លូវ​លេខលេខ៣៣៧ ​កែងនឹងផ្លូវ​លេខ៥២៨​ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​១​ ខណ្ឌ​ទួល​គោក ។

ប្រភពព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​ នៅមុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​២​នាក់ ​បើ​ក​បរ​រថយន្ត​មួយ​គ្រឿង​ ម៉ាក RANGE ROVER​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2AP-7736។

ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៣៣៧​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងកាត់ផ្លូវ៥២៨​ ​ពេលនោះស្រាប់តែមានរថយន្ត​ ​ម៉ាសស្តារ ពណ៌​ក្រហម​ ពាក់ស្លាកលេខ​ ​ភ្នំពេញ​ 2AM-1118​ ដែល​បើកបរ​ដោយ​នារី​ម្នាក់​យ៉ាង​លឿន​ តាមបណ្ដោយ​ផ្លូវ​៥២៨​ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បានជ្រុល​ទៅ​បុក​រថយន្ត RANGE ROVER ដែល​បើក​ឆ្លងផ្លូវ​ពេញទំហឹង​បណ្ដោយ​ឲ្យរថយន្ត​ ខ្ទាតទៅបុកនឹងដើម​ព្រីង​មួយដើម​ នៅ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​ បណ្តាលឲ្យ​រថយន្តRANGE ROVER ​កំពិត​ចំហៀង​ខាងឆ្វេងនិង​ផ្នែក​ខាងក្រោយ​យ៉ាងចំណែករថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង។​ រីឯនារីជាអ្នកបើកបររថយន្តបង្កបានគេចខ្លួនចេញពីកន្លែង​កើតហេតុ​បាត់​ស្រមោល​។

បន្ទាប់ពីកើតហេតុ​មានតំណាង​ភាគី​ខាង​រថយន្តបង្ក​បានចេញ​មុខ​មក​ដោះស្រាយ​ជាមួយ​នឹង​ភាគី​​រថយន្ត​រងគ្រោះ​ ដោយ​ព្រម​យក​រថយន្ត​រងគ្រោះ​ទៅ​ជួសជុល​ឲ្យ​ដើម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​កើត​ហេតុ​ ៕ ជ្រោយពេជ្រ


ចែករំលែក៖