ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យតូចចិត្តកើតមកគ្មានកាយសម្បទាគ្រប់គ្រាន់ ធ្វើអត្តឃាត

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវ័យម្នាក់ចងកសម្លាប់ខ្លួនស្លាប់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៨ នភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ កំពង់ស្វាយ ខេត្តមាកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអត្តឃាត(ចងក)នេះ សពឈ្មោះ សុង ឃ្លី ហៅខ្លី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

មូលហេតុ តូចចិត្តវាសនាកើតមកមិនមានលក្ខណៈកាយសម្បទាមិនគ្រប់ដូចគេ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចសន្និដ្នានថា ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន រួចបានប្រគល់សាកសពឲ្យសាច់ញាតិ និងក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖