ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧និង២០នាទីព្រឹក មានករណីអគ្គិភ័យឆេះកុដិលោកនៅអាស្រមគោកស្រិត ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។
សមត្ថកិច្ចឲ្យដឹងថា កុដិរបស់តេជគុណ ព្រះនាម ពេជ្រ អាយុ៤០ ព្រះវស្សា ធ្វើអំពីឈើប្រក់សង្ក័សីទំហំ៤ម៉ែត្រគុណ៤ម៉ែត្រ។
ក្នុងករណីនេះកងកម្លាំងនគរបាលអន្តរាគមបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញរថយន្តជួយពន្លត់ចំនួន៣គ្រឿង តែបានប្រើប្រាស់ទឹកអស់១រថយន្ត បានរលត់ទៅវិញនៅម៉ោង៨ព្រឹកនាថ្ងៃដដែល។
មូលហេតុ បណ្តាលមកពីការដុតធូបទុកចោលរាលឆេះពូក ការខូចខាតអាស្រម ធ្វើអំពីឈើប្រក់សង្ក័សី ប្រវែង៤ម៉ែត្រគុណ៤ម៉ែត្រ សម្ភារប្រើប្រាស់មួយចំនួន ប្រាក់ចំនួនជិត១លានរៀល ស្បង់ជីវរ សៀវភៅធម៌ និងទូរសព្ទ័ដៃចំនួន១គ្រឿង តែមិនបណ្ដាលឲ្យរងរបួស ឬគ្រោះថ្នាក់ដល់មនុស្សឡើយ ៕ ប៊ុនរិទ្ធី