ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ជាប់គ្នាពីរថ្ងៃធ្វើឲ្យទឹកជន់់លិចទីក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ រយ:ពេលពីរថ្ងៃ គឺថ្ងៃទី១១ និងថ្ថៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មានភ្លៀងធ្លាក់យ៉ាងច្រើនធ្វើឲ្យផ្លូវលំ ផ្លូវបេតុង សាលារៀន វត្តអារ៉ាម និងផ្ទះប្រជាពលរដ្ឋមួយចំនួន រងនៅការជន់់លិចជាបណ្ដើរ។

ការជន់លិចដោយសារតែទឹកភ្លៀងនោះត្រូវបានពលរដ្ឋប្រាប់ថា ដីផ្ទះល្វែងមួយចំនួនដែលក្រុមឈ្មួញចាក់ដីលុបប្រឡាយទឹកមិនមានប្រព័ន្ធលូគ្រប់គ្រាន់ ម្យ៉ាងដោយសារតែកាកសំណល់ផ្សេងៗយកមកដាក់គរតាមចិញ្ចើមផ្លូវគ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ ទើបពេលមានភ្លៀងធ្លាក់មក ធ្វើឲ្យកាកសំណល់ទាំងនោះហូរចូលប្រព័ន្ធលូបង្កឲ្យមានការកកស្ទះ ។

តែទោះយ៉ាងណា ការជន់លិចដោយសារទឹកភ្លៀងខាងលើនេះ គេសង្កេតឃើញអាជ្ញារធរភូមិ សង្កាត់់ និងក្រុងបានយកគ្រឿងចក្រកាយដើម្បីបញ្ចៀសទឹកជន់លិចនេះផងដែរ ។

លោកសាន ស៊ានហូអភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍តាមទូរស័ព្ទថា ការដែលទឹកជន់លិចនៅទីក្រុងប៉ោយប៉ែតនេះ គឺបណ្ដាលមកពីទឹកភ្លៀងមិនមានទឹកជន់ធ្លាក់ពីប្រទេសជិតខាងនោះទេ ហើយករណីរទឹកជន់លិចខាងលើនេះ មិនបណ្ដាលឲ្យពលរដ្ឋគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ប៉ុន្តែការជន់លិចនេះ គឺលិចដោយកន្លែង ព្រោះក្រុមការងារស្ដារប្រព័ន្ធលូ ស្ដារមិនទាន់ តែពេលនេះ ទឹកបានស្រកជាបណ្ដើរខ្លះហើយ ៕ វណ្ណា


ចែករំលែក៖