ខេត្តព្រះសីហនុ៖ កាលវេលាម៉ោង០៣និង២០នាទី រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុបានទទួលព័ត៌មានថា នៅជាន់ទី០៤សណ្ឋាគារ កាស៊ីណូខ្សាច់មាសក្នុង បន្ទប់លេខ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ០៤ សង្កាត់០៤ក្រុង-ខេត្តព្រះសីហនុ មានករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្មជនរងគ្រោះជាជនជាតិចិនចំនួន០២នាក់។
បន្ទាប់មកសមត្ថកិច្ចក៏ចុះប្រតិបត្តិការបង្ក្រាបភ្លាមៗតែម្តង រំដោះជនរងគ្រោះជាជនជាតិចិនចំនួន០២នាក់ ឈ្មោះ CHEN TI ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខED.៦៦៨០៨៤២ ស្នាក់នៅបណ្តោះអាសន្នសណ្ឋារគារដើមត្នោតក្នុងក្រុម១៥ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវជនសង្ស័យវាយឲ្យរងរបួសបែកមាត់ និងមានស្នាមដាច់រលាត់លើខ្នងជាមធ្យម និងឈ្មោះDAI YAYING ភេទស្រី អាយុ៤៤ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED.៦៦៨៩៣៨២ ស្នាក់នៅបណ្តោះអាសន្នសណ្ឋារគារជាមួយជនរងគ្រោះខាងលើ ។
ជាមួយគ្នានេះផងដែរ សមត្ថកិច្ចនគរបាលឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចិនចំំនួន ០៤នាក់ដែលជាប់ចោទពីបទបង្ខាំងមនុស្សនិងធ្វើទារុណកម្មហឹង្សាលើរាង្គកាយដែលមានឈ្មោះ WU TAOTAO ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៤៧១១០៧៨៣, ឈ្មោះ WU XIONGBO ភេទប្រុស អាយុ ៣៣ឆ្នាំជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E១៨៤៨៥៥៨៨, ឈ្មោះ WU XUXIANG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៨៩៦៨៤៣២៧ និងឈ្មោះ REN JIHU ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៤៥៣៧០៣៤៨ជនសង្ស័យទាំង០៤នាក់ខាងលើស្នាក់បណ្តោះអាសន្ននៅ កាស៊ីណូខ្សាច់មាស បន្ទប់លេខៈ៤០៩ជាន់ទី០៤ ស្ថិតក្នុងក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានមាន ពិលសម្រាប់ឆក់ចំនួនួន ០២គ្រឿង, រថយន្ត ០១គ្រឿង ម៉ាក LEXUS RX៣០០ ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AL-5010។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាជនជាតិចិនទាំង០៤នាក់បានសារភាពថា÷ដោយសារ ជនរជនរងគ្រោះខាងលើនេះបានធានាខ្ចីប្រាក់ពីក្រុមជនសង្ស័យខាងលើ ចំនួន ១០០,០០០យាន់ ( ដប់ម៉ឺនយាន់ ) ដើម្បីឲ្យមិត្តភក្តិយកទៅលេងល្បែងនៅកាស៊ីណូឆាងយូ ពេលលេងចាញ់មិត្តភក្តិរបស់ជនរងគ្រោះគ្មានលុយសងក្រុមជនសង្ស័យ ។ បន្ទាប់មក ក្រុមជនសង្ស័យ ក៏បានចាប់អ្នកធានាជាជនរងគ្រោះទាំង២នាក់មកឃុំឃាំងក្នុងបន្ទប់ ហើយធ្វើទារុណកម្ម វាយធ្វើបាប ប្រើពិលឆក់ បង្ខំឲ្យជនរងគ្រោះសរសេរលិខិតជំពាក់ប្រាក់។
បច្ចុប្បន្នជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ និងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ