ខេត្តរតនគិរី៖ បុរសកម្មករសំណង់មា្នក់ មានទំនាស់តិចតួចក្នុងគ្រួសារ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនឯងនឹងខ្សែអង្រឹង។
ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២និង៣៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
សមត្ថកិច្ច និងលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងបានចូលរួមពិនិត្យធ្វើកោសល្យវិច័យឃើញថា ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន។
ជនរងគ្រោះឈ្មោះ ធឿន ដាណែត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិកើតហេតុខាងលើ(ទើបតែមករស់នៅ)មានមុខរបរកម្មករសំណង់ ។ តាមការសាកសួរគឺមានទំនាស់ក្នុងគ្រួសារបន្តិចបន្តួច ក៏សម្រេចចិត្តចងកធ្វើអត្តឃាតតែម្តង។
សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត