ខេត្តឧត្តរមានជ័យ ៖ លោក លឹម ក្លឹង ប្រធានការិយាល័យភូមិបាលស្រុកចុងកាល់ កំពុងតែរងការចោទប្រកាន់ពីពលរដ្ឋជាច្រើនគ្រួសារថាបានប្រើប្រាស់ស្ថាប័នរដ្ឋ យកតួនាទី និងអំណាចរបស់ខ្លួនកេង ចំណេញធ្វើអាជីវកម្មលើខ្នងរាស្រ្ដ និងគំរាមកំហែងពលរដ្ឋទៅលើការសាងសង់សំណង់ផ្សេងៗ ដូចជាស្ថានីយប្រេង,រោងលក់គ្រឿង សំណង់សាងសង់លំនៅឋាន និងជួសជុល លំនៅឋានជាដើម ។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋ និងអាជីវករចំនួន៤ គ្រួសាររស់នៅ ក្នុងភូមិបន្ទាយថ្មី និងភូមិ ចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ត ឧត្ដរមានជ័យ បានឲ្យដឹងស្រដៀងៗគ្នា ចំពោះករណីនេះ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះថោង ឆ្លាន អាយុ៦៤ឆ្នាំបានឲ្យដឹងថា គ្រាន់តែសាង សង់ផ្ទះតូចមួយត្រូវបានលោកលឹម ក្លឹង តម្រូវឲ្យបង់ប្រាក់ចំនួន២លើក លើក ទី១ចំនួន៣០ម៉ឺនរៀល ថាថ្លៃកាត់ប្លង់ដី លើកទី២ចំនួន២០០ដុល្លារ ថ្លៃសុំច្បាប់ការ អនុញ្ញតសាងសង់។ ចំណែកប្រជាពលរដ្ឋ ទី២ឈ្មោះ ឈៀង ម៉ិញ ភេទស្រី បានជួស ជុលផ្ទះបន្ថែម ត្រូវបានលោកលឹម ក្លឹងទាម ទារ២០ម៉ឺនរៀលជាថ្នូរនៃការសាងសង់ ។
ទី៣អាជីវករលក់គ្រឿងសំណង់ ឈ្មោះ ឌៀប ឡាំ និងប្រពន្ធឈ្មោះង៉ែត វួចអេង បានឲ្យដឹងថា ជំហានទី១ពេលគាត់ទៅសុំច្បាប់សាងសង់ត្រូវលោក លឹម ក្លឹង ទាមទារ ប្រាក់ចំនួនជាងមួយពាន់ដុល្លារដោយចរចាត្រូវរ៉ូវគ្នានៅតម្លៃ៨០០ដុល្លារ នៅពេលដែលមិនទាន់មានប្រាក់យកទៅបង់ជូនត្រូវបានគេបិទការសាងសង់បណ្តោះអាសន្ន រហូតមានប្រាក់បង់ទើបឲ្យសាងសង់បន្ដ ។
ទី៤ អាជីវករការ៉ាស់សាំងឈ្មោះឡៃវ៉ា សុំច្បាប់សាងសង់យកអស់ពីពាន់ប្រាំបី រយដុល្លារ(២.៨០០ដុល្លារ)ដើម្បីរត់ច្បាប់ សាងសង់។
ជុំវិញការទាមទារប្រាក់បែបអនាធិប តេយ្យដោយគ្មានគល់បញ្ជីបង្កាន់ដៃត្រឹម ត្រូវតាមច្បាប់នោះ លោកលឹម ក្លឹង ប្រធាន ការិយាល័យភូមិបាលស្រុកចុងកាល់ ដែល ទទួលរងការចោទពីពលរដ្ឋនោះកំពុងតែប្រើប្រាស់ស្ថាប័នរដ្ឋ តួនាទីរបស់ខ្លួនទៅ ធ្វើអាជីវកម្មលើខ្នងរាស្រ្ដដែលពលរដ្ឋជាច្រើននាក់កំពុងតែរងគ្រោះជាបន្តបន្ទាប់ ។
លោក លឹម ក្លឹង ប្រធានការិយាល័យភូមិបាលស្រុកចុងកាល់បានឲ្យដឹងតាមទូរស័ព្ទថា វាជារឿងធម្មតាទេថ្លៃសេវារត់ការឲ្យ រលូន ត្រូវចំណាយលុយខ្លះហើយព្រោះថាជាការឯកភាពគ្នាពិតជាឡូយមែន ។ ប៉ុន្តែតែរឿងដើរប្រមូលប្រាក់នៅតាមការជួស ជុលផ្ទះនោះជារឿងមិនពិតទេ ហើយរឿងនេះវាយូរមកហើយដែលគេចង់ធ្វើបាបមកលើរូបលោក ទើបទម្លាក់កំហុសកកូរកកាយរឿងចាស់មកនិយាយ ហើយរឿងនេះលោកបានរាយការណ៍ប្រាប់ប្រធានមន្ទីរ និងអភិ បាលខេត្តរួចរាល់ហើយដែរ ៕ ប៉ែន នួន