ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះកុងទ័រភ្លើងផ្អើលប្រជាពលរដ្នពេញក្រុងស្ទឹងសែន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ឆ្លងចរន្តអគ្គិសនីនៅបង្គោលខ្សែភ្លើងដាក់តាមដងផ្លូវជាតិលេខ៦ បង្កឲ្យមានការ ផ្អើលពេញប្រជាពលរដ្នពេញក្រុងស្ទឹងសែន ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត៧យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងពេលកើតហេតុ ក៏មានរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋានគរបាលខេត្ត បានចេញអន្តរាគមន៍ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើចំនួន០៥ម៉ែត្រគុប រួមទាំងកម្លាំងនគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុង បានជួយអន្តរាគមន៍ពន្លត់ទាន់ពេល មិនបង្កឲ្យមានការឆាបឆេះរាលដាលប៉ះពាល់ដល់ផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។

មូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនី ឆេះកុងទ័រភ្លើងក្នុងប្រអប់មួយចំនួន៕ ប៊ុនរិទ្ធី


ចែករំលែក៖