ព័ត៌មានទាន់ហេតុការណ៍៖

រត់ឌុបពេលយប់ត្រូវចោរសម្លាប់ប្លន់យកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយទាំងព្រឹកបន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់នៅកណ្តាលវាលស្រែដោយមានស្នាមពេញខ្លួនសង្ស័យជាករណីប្លន់ម៉ូតូ។

ហេតុការណ៍​នេះបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅដីវាល ក្នុងបរិវេណខាងមុខរោងចក្រ ហូបវែល ភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឡាញ់ វ៉ន អាយុ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានស្រុកកំណើត ស្រុកឡែម ខេត្តបាត់ដំបង និងមានទីលំនៅ ភូមិតំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត តែមកស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានស្ត្រីម្នាក់បានអះអាងថាជាប្រពន្ធសពរងគ្រោះឈ្មោះ ប៉ុល រិន អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា ក្រោយពីរៀបការទើបបាន៦ខែ មានស្រុកកំណើត ភូមិតំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា សកសពមុនដឹងថា ស្លាប់ កើតហេតុពីពេលណាមកនោះទេ បន្ទាប់ពី មានកម្មករ ធ្វើដំណើរចូលធ្វើការរោងចក្រ ឆ្លងកាត់តាមផ្លូវ ចូលរោងចក្រ ប្រទះឃើញ សកសព ដេកស្លាប់ក្នុងវាលស្រែ ក្បែរផ្លូវ មានធ្លាក់មួកសុវត្តិភាពចំនួន២ លើផ្លូវ និងមានដានឈាម ហូរធ្លាក់តាមផ្លូវ ផងដែរ ទើបបង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។

តាមស្រ្តីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់ ចេញរត់ឌុប ជាទូទៅ ចូលផ្ទះនៅម៉ោង៩យប់ តែនៅយប់ថ្ងៃទី១៣ ខែកញ្ញា មិនបានឃើញប្តីចូលផ្ទះឡើយ បាត់រហូតព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះទើបទទួលព័ត៌មានថា ប្តីត្រូវបានចោរចាក់សម្លាប់ ប្លន់យកម៉ូតូ សេ១២៥ សេរី២០១១ មួយគ្រឿងទៅបាត់ ។

តាមការសន្និដ្ឋានជំហានដំបូង បានឲ្យដឹងដា ជាករណីចាក់ប្លន់យកម៉ូតូ ក្នុងរូបភាព ជនរងគ្រោះឌុប ជនសង្ស័យ ជាមនុស្សស្រី ដែលជាធ្នាក់ ចូលទៅចំណុចខាងលើ លុះឌុបចេញមកវិញ ត្រូវបក្ខពួក ជនសង្ស័យស្ទាក់ ចាប់ចងអារក ចាក់កពីក្រោយ ហើយយកម៉ូតូទៅបាត់ ។

សាកសព ឃើញនៅគម្លាតពី កន្លែងធ្លាក់មួក ស្បែកជើង ប្រមាណ៥០ម៉ែត្រពីគ្នា បើតាមសន្និដ្ឋាន ជនរងគ្រោះអាចរត់ដេញតាមម៉ូតូ អស់ខ្យល់ដួលចូលទឹកស្រែតែម្តង ។

ទោះជាយ៉ាងណាក្តី សាកសពក្នុងសភាព ស្នាមរបួសមុត សុះក្រោយស្មា ក ស្លាប់យ៉ាងអាណោចអាធ័ម ហើយសមត្ថកិច្ច ទាំងមូលដ្ឋាន ទាំងជំនាញក្រុង ចុះមកដល់កន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មាន ស្រាវជ្រាវ និងដឹកសាកសពយកទៅតំណល់ទុកនៅវត្តគោកបញ្ជាន់ ដើម្បីពិនិត្យ និងបន្តស្រាវជ្រាវ ជុំវិញករណីឃាតកម្មខាងលើ ៕ សុខាសែនជ័យ


ចែករំលែក៖