ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តសាំយុង បើកមិនប្រកាន់ស្តាំ បុកគ្នាជាមួយរថយន្តហ៊ីយ៉ាន់ដាយ ស្លាប់ម្នាក់លើ ផ្លូវជាតិលេខ៦

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រថយន្ត២គ្រឿងបុកគ្នានៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៧៩ ស្ថិតក្នុងភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពងចាម បណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់ និងរថយន្ត២គ្រឿងត្រូវខូចខាត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ។

សាក្សីឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត២គ្រឿងបើកលើផ្លូវជាតិលេខ៦ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ៣C-៨៣៨៥ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បើកក្នុងទិដដៅពីត្បូងទៅជើង និងមួយគ្រឿងទៀតម៉ាកសាំយុងពាក់ស្លាកលេខ កំពង់ចាម ២A-៤៣៧៩ បើកបរដោយឈ្មោះ ធី វុត្ថា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកច្រាសទិសគ្នាពីជើងទៅត្បូង ។ លុះធ្វើដំណើរ មកដល់ចំណុចបង្គោលគីឡូម៉ែត្រលេខ៧៩ ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាមបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរថយន្តទាំង២គ្រឿងរង ការខូចខាតធ្ងន់ធ្ងរ១គ្រឿង ។

នគរបាលចរាចរស្រុកជើងព្រៃបានឲ្យដឹងថា ក្រោយការវាស់វែងតាមជំនាញឃើញថា គ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ខណៈបើកបរ មិនប្រកាន់ស្តាំ ។ នគរបាលអះអាងថា ក្នុងហេតុការណ៍ បានបណ្តាលឱ្យស្លាប់មនុស្សម្នាក់(ប្រុស) និងខូចរថយន្ត២គ្រឿងលក្ខណះធ្ងន់១គ្រឿង។

បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំង២គ្រឿង កម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីដោះស្រាយតាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖