ព័ត៌មានទាន់ហេតុការណ៍៖

ចោទថាចេះអាបធ្មប់ លីកាំបិតចូលកាប់ដល់ក្នុងផ្ទះស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនរងគ្រោះម្នាក់ដែលរងការចោទប្រកាន់ថា ចេះអំពើអាបធ្មប់ ត្រូវបានជនសង្ស័យកាប់៣កាំបិត បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាមបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានឈ្មោះ ហែម យឹម ភេទប្រុស អាយុ៦៦ ឆ្នាំ រស់នៅភូមិឃុំខាងលើ បានចេញពីផ្ទះមកលប់មុខនៅជាប់សំយ៉ាបផ្ទះ។ ស្រាប់តែមានឈ្មោះសន សុត ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា លួចកាប់ចំកញ្ចឹងក ផ្នែកខាងក្រោយ ចំនួន៣កាំបិត បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ។

ពេលកើតហេតុនោះ ប្រពន្ធជនរងគ្រោះ ឈ្មោះ សន សុត អាយុ ៥៦ឆ្នាំ បានឃើញផ្ទាល់ភ្នែក ក៏បានស្រែកឆោឡោ ជនសង្សយ័ក៏បានរត់គេចទៅព្រៃខាងក្រោយផ្ទះ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះនាំគ្នាព័ទ្ធចាប់បាន ទុកប្រគល់ឲ្យនគរបាលប៉ុស្តិ៏ឃុំត្រែងត្រយឹង។

មូលហេតុកើតមនអំពើឃាតកម្មនេះ មកពីជនសង្ស័យចោទប្រកាន់ថា ជនរងគ្រោះចេះធ្វើអំពើអាបធ្មប់។

ជនសង្ស័យ ត្រូវបានចាប់បញ្ជូនខ្លួនទៅកាន់អធិការរដ្ឋាននគបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕


ចែករំលែក៖