ព័ត៌មានទាន់ហេតុការណ៍៖

ជាប់ក្នុងរថយន្តកំពុងក្រឡាប់ច្រងាងកណ្តាលផ្លូវ ទាល់តែពលរដ្ឋជួយបំបែកកញ្ចក់ទាញ់ចេញ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ ទំនងជាស្រវឹងស្រាបើក រថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ជើងច្រងាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង៣រំលងអាធាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្បែរក្ដាន់ពីរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនបរទេសម្នាក់បើករថយន្ដម៉ាកតូយ៉ូតា RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3170 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿង ខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាល ឲ្យបាក់អស់៣កង់ ចំណែករថយន្ដក្រឡាប់ជើងច្រងាង ហើយអ្នកបើកបរជាប់នៅក្នុងរថយន្ដត្រូវបានប្រជាពលរដ្ឋវាយកញ្ចក់យកចេញពីរថយន្ត របួសស្រាល ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមក ដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ មកស្ទូចយករថយន្ដទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ

 


ចែករំលែក៖