ភ្នំពេញ ៖ ក្រោយពីបង្ក្រាបបាននូវទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន១៣ទូ មានចាស់ ថ្មី សមត្ថកិច្ចសម្រេចកម្ទេចចោលនៅ វេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចដីវាល ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ទូហ្គេមបាញ់ត្រីទាំងនេះ ត្រូវអាជ្ញាធរខណ្ឌពោធិសែនជ័យ បង្ក្រាបបានកន្លងមក ដែលជនឆ្លៀតឱកាស លួចដាក់ បើក ឲ្យយុវជ័យ ក្រុមអ្នកញៀនល្បែង ប្រភេទនេះលេង ដែលជាបញ្ហាមួយ ល្មើសច្បាប់ បង្កអសន្តិសុខ ក្នុងមូលដ្ឋាន និងសង្គមជាតិ ។
ទូហ្គេមបាញ់ត្រីទាំងនេះមាន១៣ទូ រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ទើបសម្រេចវាយកម្ទេចចោល ៕ សុខាសែនជ័យ