ព័ត៌មានទាន់ហេតុការណ៍៖

ភ្នាក់ងារទូទស្សន៍ម្នាក់បានស្លាប់ដោយសារខ្យល់គរ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំ ច សំរិទ្ធសក័ ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលា ម៉ោង១៦និង ០០នាទី មានជនរងគ្រោះ ឈ្មោះ អ៊ួង ប៊ុនធឿន ភេទប្រុស ឆ្នាំកំណើត ១៩៨០មុខរបរ អ្នកការសែត TV 3និងជាយោធា (កងពលតូចថ្មើរជើងលេខ៤១) ទីលំនៅបច្ចុប្បន្នភូមិ គោកធ្លក ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ជាមួយឈ្មោះ សឹង គីម ភេទស្រី អាយុ ២៥ឆ្នាំមុខរបរ លក់ដូរមានទីលំនៅភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានជិះឡានតាមបណ្ដោយផ្លូវកូរ៉េ មកពីភូមិគោកគ្រើល ឃុំលាងដៃ ទិសដៅពីជើងទៅត្បូង កាត់តាមភូមិនគរក្រៅ សង្កាត់ គោកចក ក្រុង សៀមរាប ខេតុ្ត សៀមរាប ។

មកដល់ត្រង់ចំណុចក្រុ្មមទី ១៣ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ឈ្មោះ អ៊ួង ប៊ុនធឿន បានឈប់អែបឡានមកខាងស្ដាំដៃ ហើយឈ្មោះ សឹង គីម ក៏បានចុះពីទ្វារឡានខាងស្ដាំដៃចុះទៅក្រៀរ ឈ្មោះ អ៊ួង ប៊ុនធឿន នៅទ្វារឡានខាងឆ្វេង ដោយស្រែកឲ្យអ្នកភូមិក្បែរផ្លូវជួយ ក្រោយពីជួយក្រៀរមកដល់ត្រង់គ្រែអ្នកលក់ត្បែរផ្លូវចម្ងាយប្រហែល១៥ម៉ែត្រពីឡាន ឈ្មោះ អ៊ួង ប៊ុនធឿន មានអការៈស្លេកស្លាំង ហត់ខ្លាំង ថប់ដើមទ្រូង ក្រោយពីជួយធ្វើចលនាលើដើមទ្រូង ឈ្មោះ អ៊ួង ប៊ុនធឿន ក៏បានដាច់ដង្ហើមស្លាប់បាត់ទៅហើយ នៅរសៀល ម៉ោង៤ ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៨ នៅ ខេត្ដសៀមរាប ។

ក្រោយពី សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យបានសន្និដ្ឋានឲ្យដឹងថា សពរបស់ឈ្មោះ អ៊ួង ប៊ុនធឿនពិតជាបានស្លាប់ដោយសារខ្យល់ គរប្រាកដមែន ។ សពនិងសំភារៈមួយចំនួនត្រូវបានប្រគល់ជួនគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖