ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ផ្សឹកព្រះចៅអធិការវត្ដកំពុងក្ដុល រឿង លួចស្នេហាជាមួយស្រីម្នាក់រហូតមានកូនស្រីអាយុ២ឆ្នាំ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានដាក់គ្នាតាមដានតាំងពីព្រលប់រហូតដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី ១៨ ខែកញ្ញា ក៏ឃើញ ព្រះចៅអធិការវត្ដកំពុងក្ដុលជិះម៉ូតូឌុបគ្នាជាមួយស្រីកំណាន់ចិត្តចេញ ពីផ្ទះឆ្ពោះមកកាន់វត្តកំពង់ក្តុលវិញ ស្របពេលនោះប្រជាពលរដ្ឋបាននាំគ្នាចាប់ព្រះសង្ឃ មាជ សុវណ្ឌ ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ ។

ជុំវិញការតវ៉ាសារជាថ្មីពាក់ព័ន្ធ រឿងដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់សាកសំពៅ ខណ្ឌដង្កោ ឲ្យព្រះចៅអធិការវត្តកំពង់ក្តុល ព្រះនាម មាជ សុវណ្ណ ដែលលួចលាក់មានស្នេហាជាមួយស្រីម្នាក់រហូតមានកូនស្រីអាយុ២ឆ្នាំ ត្រូវតែផ្សឹកនិងបណ្តេញចេញពីវត្ត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងវត្ដស្លែង ។

តាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា ព្រះចៅអធិការវត្តមាជ សុវណ្ណ បានមានស្នេហាជាមួយនារីម្នាក់អស់រយះពេលច្រើនឆ្នាំមកហើយ ដោយរឿងនេះពុទ្ធបរិស័ទជាច្រើនបានដឹង និងបានស្នើសំុឲ្យមានការចាប់ផ្សិកសង្ឃអង្គនេះរហូតឈានដល់ការតវ៉ាផ្អើលដល់សមត្ថកិច្ចពីរទៅបីដងមកហើយ ប៉ុន្តែដោយគ្មានភ័សតាងត្រឹមត្រូវ សមត្ថកិច្ចជាពិសេសខាងធម្មការខណ្ឌដង្កោមិនសម្រេចផ្សឹកព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ ឡើយ ដោយតបទៅពុទ្ធបរិស័ទថា ត្រូវតាមដាន និងចាប់ភ័ស្តតាងជាក់ស្តែងឲ្យបានសិន ។

សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីប្រជាពលរដ្ឋតាមទាន់ និងមានភ័ស្តតាងជាក់ស្តែងចំពោះទង្វើប្រាស់ចាកពីធម៌ព្រះពុទ្ធរបស់ព្រះតេជគុណ មាជ សុវណ្ណ សមត្ថកិច្ចសម្រេចឃាត់ប្រគល់ឲ្យអនុគណ និងមន្ត្រីធម្មការខណ្ឌដង្កោ បន្តននីតិវិធីទៅតាមច្បាប់វិន័យរបស់ព្រះពុទ្ធសាសនា ។

សមត្ថកិច្ចបន្តជុំវិញ និងរឿងរ៉ាវខាងលើនេះ ព្រះអធិការវត្តកំពងក្តុល មាជ សុវណ្ណ បានមានសង្ឃដីកាសារភាពថា ព្រះអង្គពិតជាបានប្រព្រឹត្តនៅទង្វើបែបនេះមែនហើយព្រះអង្គក៏សុំទោសដល់ពុទ្ធបរិស័ទទាំងអស់ ដោយព្រះអង្គសម្រេចសឹកលាចាកសិក្ខា បទពីព្រះពុទ្ធសាសនាទៅរស់នៅធម្មតាដូចពលរដ្ឋទូទៅ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានបញ្ជាក់ថាទោះបីយ៉ាងណាក៏ដោយសមត្ថកិច្ចនៅតែសម្រេចឃាត់ខ្លួនបុគ្គល មាជ សុវណ្ណ នេះមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងក្រោយពីពិនិត្យឃើញថាបុគ្គលនេះពាក់ព័ន្ប្រើប្រាស់ថ្នាំញៀន៕ ភារ៉ា ដង្កោ


ចែករំលែក៖