ភ្នំពេញ: កម្លាំងសមត្ថកិច្ចចម្រុះ ស្លៀកពាក់ស៊ីវិល ឆ្មក់ចូលបង្ក្រាបទីតាំងលួចលាក់បើកហ្គេមបាញ់ត្រីមួយកន្លែង ប្រមូលផ្តុំទៅដោយក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀនឃាត់ខ្លួនមនុស្សប្រុសស្រីបាន៦នាក់ (នារី២នាក់ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើផងដែរ) រួចបញ្ជូនឡើងលើរថយន្តជាបន្តបន្ទាប់។
ករណីចុះបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១០យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែងមួយកន្លែង នៅតាមបណ្ដោយផ្លូវលេខ៣៧១ ជិតគ្លីនិកសួគ៌ា ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុសជំទង់ៗនាំគ្នាមកពពាក់ពពួនគ្នាក្នុងផ្ទះល្វែង ដែលជាទីតាំងលួចលាក់បើកហ្គេមបាញ់ត្រី យ៉ាងសប្បាយ ដោយមានប្រមូលផ្តុំទៅដោយក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀន ហើយកម្លាំងសមត្ថកិច្ចចម្រុះមួយក្រុម ស្លៀកពាក់ស៊ីវិល បានឆ្មក់ចូលទីតាំងនេះ ឃាត់ខ្លួនមនុស្សប្រុសស្រីបាន៦នាក់ (មាននារី២នាក់ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើផងដែរ) រួចបញ្ជូនឡើងលើរថយន្តតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យប្រុសស្រីទាំងនោះ ឡើងលើរថយន្តរួចបើកចេញពីកន្លែងកើតហេតុបាត់អស់ បន្សល់ទុកតែទូហ្គេមបាញ់ត្រីនៅក្នុងផ្ទះល្វែងនោះប៉ុណ្ណោះ ៕ ជ្រោយពេជ្រ