ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! បុកគេហើយបើករត់ ពេលតាមចាប់បាន ចុះលុតជង្គង់សំពះក្រាបក្បាលដល់ដី

ចែករំលែក៖

ភ្នំពេញ: ជនជាតិចិនបើករថយន្តស៊េរីទំនើប ទៅបុកម៉ូតូមួយគ្រឿង ដែលបើកឌុបគ្នា​៣នាក់ ឪពុក ម្ដាយ និងកូន បណ្ដាលឲ្យ​កូនរងរបួសធ្ងន់ នៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ហើយរថយន្តបង្កបានបើកបន្ថែមល្បឿនបើកគេចទៅដល់ចំណុចស្តុបវត្តនាគវ័ន ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាឃាត់បានវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបង្កការភ្ញាក់ផ្អើលឡើងនៅម៉ោងជិត១០យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវសហព័ន្ធ​រុស្សី ខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី សង្កាត់ស្រះចក​ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Alphard ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2AD-8668 បើកបរដោយជនជាតិចិន ធ្វើដំណើរតាមផ្លូវសហព័ន្ធ​រុស្សី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ ​1DC-0883 ដែលបើកឌុបគ្នា ៣នាក់ឪពុក ម្ដាយ និងកូន បណ្ដាលឲ្យកូនបែកក្បាល របួសធ្ងន់ ត្រូវបានបញ្ជូនតាមម៉ូតូសណ្តោងរ៉ឺទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួន ទៅដល់ផ្លូវបត់ទៅវត្តនាគវ័ន្ត ហើយត្រូវបានប្រជាពលរដ្ឋដេញស្ទាក់ឃាត់បានវិញ។ បុរសជាឪពុកក្មេងរងគ្រោះ ក៏បានមកដល់ដែរ​ ទើបជនជាតិចិនដែលជាអ្នកបើករថយន្តបង្ក ចុះមកសុំទោស​ រួចលុត​ជង្គង់​ លើកដៃសំពះក្រាបក្បាលដល់ដី ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាសិន បើសិនជាមិនត្រូវគ្នាទេ សមត្ថកិច្ចនឹងរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញផ្នែកចរាចរ​ ឲ្យមកយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ជ្រោយពេជ្រ


ចែករំលែក៖