ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ម្នាក់ និងស្រាល៣នាក់ករណីឡានរអិលរេចង្កូតកៀរម៉ូតូនៅប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ យ៉ាងហោចណាស់មានមនុស្សប្រុស ស្រីចំនួន៤នាក់ បានរងរបួសធ្ងន់ម្នាក់ និងស្រាល៣នាក់ ខណ:ពេលដែលរថយន្តមួយគ្រឿងកំពុងតែបើកបរនៅពេលមេឃធ្លាក់ភ្លៀវស្រិចៗ លើដងផ្លូវក្រួសក្រហមក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានម៉ូតូមួយគ្រឿង សង់ ពណ៌ខ្មៅ បើកបរពីជើងទៅត្បូង ត្រូវបានរថយន្តរអិលរេចង្កូតកៀរម៉ូតូបណ្ដាលឲ្យម៉ូតូដួល រថយន្តក្រឡាប់ មនុស្សប្រុសស្រីរងរបួសធ្ងន់ និងស្រាល៤នាក់នៅ និងកន្លែងកើតហេតុ ក្រោយពីកើតហេតុភ្លាម់ៗ នគរបាលចរាចរណ៍នៃអធិការស្រុកសាលាក្រៅ បានមកដល់ក៏ឃើញជនរងគ្រោះក្នុងសភាពធ្ងន់ម្នាក់ដេកលើផ្លូវ ទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនយកទៅព្យាបាលតែម្ដង ។

នគរបាលជំនាញចរាចរណ៍ នៃអធិការស្រុកបានឲ្យដឹងថា:ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង ១៧:៣០ នាទីល្ងាចថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្ត និងម៉ូតូ នៅចំណុចធារាសាស្រ្ត ស្ថិតនៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នគរបាលជំនាញអធិការស្រុកបានបន្តថា: ជនរងគ្រោះ និងបង្កទាំងអស់៥នាក់ (ជនបង្ក)ឈ្មោះ សាន់ ឋាន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើករថយន្តម៉ាក SINEA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-9215 ធ្វើដំណើរពីត្បូងទៅជើងច្រាស់ ទិសគ្នា ។ រីឯជនរងគ្រោះ ឈ្មោះ ឈួង គឹមសេង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ នគរបាល រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់), ឈ្មោះ មាស ស ភេទស្រី អាយុ ៥៣ឆ្នាំ (រងរបួសស្រាល), ឈ្មោះ មាស តង់ ភេទស្រី អាតយុ ៤៣ឆ្នាំ (រងរបួសស្រាល), ឈ្មោះ ជាប ញ៉ែម ភេទស្រី អាយុ ៤៣ឆ្នាំ ជនរងគ្រោះរស់នៅខេត្តស្ទឹងត្រែង (រងរបួសស្រាល) ។

នគរបាលជំនាញបន្តទៀតថា ករណីខាងលើនេះ បណ្ដាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូតជ្រុលទៅខាងស្ដាំ ។

បច្ចុប្បន្នជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅកំពុងចាត់ការទៅតាមច្បាប់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖