ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញ​សហការជាមួយអាជ្ញាធរ ចុះត្រួតពិនិត្យ និងមានវិធានការផ្លូវច្បាប់ តាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកប៉ែន សុផល រដ្ឋលេខាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ឲ្យដឹងថា÷ដោយអនុវត្តទៅតាមលិខិត២២៥៦ដ.ន.ស/គ.អ.ឆ.ក.គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាចុះថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៨ និងលិខិតលេខ២២៥៥ ដ.ន.ស/គ.ដ.ន.ជគណ:កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ថ្នាក់ជាតិចុះថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៨ ដែលបានជម្រាបមកលោកអភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ ជាប្រធានគណ:កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត ដែលមាននៅក្នុងកម្មវត្ថុអំពីសេចក្តីណែនាំនិងវិធានការណ៍ស្តីពីការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធលូសម្រាប់រាល់ការដ្ឋានសំណង់អាគារ លំនៅដ្ឋាន ពាណិជ្ជកម្ម សេវាកម្ម សណ្ឋាគារ ភោជ្ជនីដ្ឋាន និងរោងចក្រ ដែលមានស្រាប់ឬគម្រោងសាងសង់ថ្មី យោងទៅតាមអនុក្រឹត្យលេខ២៣៥ចុះ២៥ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ។ សារាចរណែនាំលេខ០១ចុះថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១២ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។

លិខិតលេខ៣៣៩៦ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីសេចក្តីណែនាំបន្ថែម ស្តីពីការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធបណ្តាញលូ ដែលមានចែងនៅក្នុងកម្មវត្ថុខាង ដែលម្ចាស់ការដ្ឋានដូចបានរៀបរាប់ខាងលើត្រូវតែគោរពទៅតាមសារាចរណែនាំឲ្យបានដើម្បីធានាបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព ផាសុកភាព សោភណ័ភាព គុណភាពទឹកសមុទ្រ ធនធានសមុទ្រ ប្រព័ន្ធអេកូឡូសុី ជីវ:ចម្រុះ និងឆ្នេរខ្សាច់កម្សាន្តឲ្យស្របតាមកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតនៅលើសកលលោកនៅខេត្តព្រះសីហនុ។

លោករដ្ឋលេខាធិកាបានបន្តឲ្យដឹងទៀតថា÷ រាល់សំណង់អាគារលំនៅដ្ឋាន ពាណិជ្ជកម្ម សេវាកម្ម សណ្ឋារគារ ភោជ្ជនីដ្ឋានឬគម្រោងសាងសង់ថ្មីដូចបានរៀបរាប់ខាងលើស្រាប់ត្រូវរៀបចំឲ្យមានអាងប្រព្រឹត្តកម្មទឹកខ្វក់អាងបង្គន់អនាម័យ និងប្រព័ន្ធលូក្នុងទីតាំងដីឡូតិ៍រៀងៗខ្លួនជាមុនស្របតាមមុខងារប្រើប្រាស់អគារ និងបទដ្ឋានបច្ចេកទេសសំណង់ និងបរិស្ថានល្អររួចរៀបចំប្រព័ន្ធលូតភ្ជាប់ទឹកកខ្វក់ ដែលចម្រោះរួចនេះចូលទៅប្រព័ន្ធលូ សាធារណ:របស់ខេត្ត ដែលហូរតភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់របស់ខេត្ត។

លោកប៉ែន សុផលបានមានប្រសាសន៍ឲ្យដឹងបែបនេះនៅក្នុងឱកាស ដែលលោកបានដឹកនាំក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់សហការណ៍ជាមួយរដ្ឋបាលសាលាក្រុងព្រះសីហនុ.រដ្ឋបាលសាលាខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការដ្ឋានសំណង់របស់ជនជាតិខ្មែរ និងជនជាតិបរទេសនៅចំណុចក្រុម១៧ភូមិ០៤ សង្កាត់លេខ០៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុជិតឆ្នេរ(អូរឈើទាល)កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៨កន្លងមកនេះ។

លោកបានបន្តឲ្យដឹងជាចុងក្រោយថា នៅក្នុងយុទ្ធនាការខាងលើនេះគណ:កម្មាធិការរបស់ក្រសួង និងរដ្ឋបាលសាលាក្រុងរដ្ឋបាលសាលាខេត្ត និងបន្តចុះត្រួតពិនិត្យ និងបានធ្វើការណែនាំដល់ម្ចាស់ការដ្ឋានដូចខាងក្រោមនេះ÷

ធ្វើរបងហ៊ុំព័ទ្ធការដ្ឋានកំពស់យ៉ាងតិច០២ម៉ែត្រពីនីវ៉ូ (០)នៃគម្រោង ដែលក្នុងនេះត្រូវរៀបជើងរបងអំពីថ្មកំពស់យ៉ាងតិច៨០សង់ទីម៉ែត្រ ដើម្បីកុំឲ្យដីសំណល់រឹង.រាវ ហៀរចេញពីការដ្ឋានទៅលើផ្លូវ.ចញ្ចើមផ្លូវ ចំណីឆ្នេរ ឆ្នេរសមុទ្រ ព្រែក អូរ បឹង និងទីសារធារណ:ក្នុងគោលដៅធានាសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សោភ័ណ្ឌភាព និងបរិស្ថានសារធារណ:។

រក្សាទុកចិញ្ចើមផ្លូវឲ្យបានទូលាយយ៉ាងតិចស្មើរ និងពីរភាគបីនៃប្រវែងទទឹងចិញ្ចើមផ្លូវ សម្រាប់ឲ្យអ្នកថ្មើរជើងធ្វើដំណើរប្រកបដោយសិវត្ថិភាព។រៀបចំទុកដាក់សំភារ:សំណង់ គ្រឿងចក្រ ឧបករណ៍សាងសង់ ការិយាល័យការងារ រោងជាង កន្លែងស្នាក់នៅរបស់កម្មករក្នុងបរិវេនរបងហ៊ុំព័ទ្ធការដ្ឋានសាងសង់។

គ្រប់គ្រងសំណល់រឹង.រាវដោយរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធលូសម្រាប់ការដ្ឋានសាងសង់មុន និងបង្ហូរចេញទៅប្រព័ន្ធលូសាធារណ: ស្របតាមបទដ្ឋានបច្ចេកទេសសំណង់ និងបរិស្ថាន។

រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សោភ័ណ្ឌភាព បរិស្ថានល្អ និងសុខដុមរមនា ជាមួយនឹងអ្នកជិតខាង និងសាធារណ:។លោករដ្ឋលេខាធិការបានបញ្ជាក់ថាបើម្ចាស់ការដ្ឋានណាមិនគោរពតាមការណែនាំរបស់គណ:កម្មាធិការខាងលើ និងអាចឈានទៅបិទការដ្ឋានសាងសង់ទាំងស្រុងតែម្តង និងមានចំណាត់ការទៅតាមផ្លូវច្បាប់ផងដែរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖