ភ្នំពេញ៖ បុរសម្នាក់ឈ្មោះលោក ស្រ៊ីម គឹមស្រាន ជាអតីតពលករបម្រើការងារនៅប្រទេសថៃ បានផ្លាស់ប្តូរជីវិតរស់នៅទាំងស្រុងភ្លាមៗក្រោយពីឈ្នះ រង្វាន់ធំរបស់ក្រុមហ៊ុនឆ្នោតនាគនាំសំណាងរង្វាន់ Jackpot ទឹកប្រាក់ចំនួន ១៦៥,៣៥២ដុល្លារអាមេរិក ។ ការប្រកាសនេះធ្វើឡើងក្រោយពីល្ងាចថ្ងៃទីថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់ក្រោមវត្តមានតំណាងក្រុមហ៊ុនអតិថិជនជាច្រើនរូប ។
លោក ស្រ៊ីម គឹមស្រាន រស់នៅក្នុងសង្កាត់ស្វាយប៉ាកដែលជាអតីតពលករធ្វើការនៅប្រទេសថៃបានបញ្ជាក់ថា លោកបានចំណាយប្រាក់ចំនួនតែ២ពាន់រៀលប៉ុណ្ណោះដើម្បីចូលរួមផ្សងសំណាងដែលមិនស្មានសោះថាលោកទទួលបានរង្វាន់ធំមិនគួរឲ្យនឹកស្មាន ។ លោកថាសំណាងនេះគឺជាការពិត ហើយអាចជួយឲ្យជីវិតរបស់លោកប្រែប្រួលខ្លាំងមិនដែលស្រមៃដល់ ។
លោកថា បច្ចុប្បន្នលោកក៏មានជំពាក់បំណុល និងប្រកបការងារតិចតួចដើម្បីចិញ្ចឹមក្រពះនិងរស់នៅជាមួយសាច់ញាតិ ។ ក្រោយពីផ្ទៀងផ្ទាល់ និងដឹងថាលោកឈ្នះរង្វាន់ធំនេះធ្វើឲ្យលោករំភើបខ្លាំង ។ លោកថា ទឹកប្រាក់ដែលឈ្នះនេះលោកនឹងចាត់ចែងរៀបចំធ្វើបុណ្យបញ្ជូនកុសល្យដល់អ្នកមានគុណដែលបានចែកឋាន ការទិញលំនៅដ្ឋានមួយសមរម្ភសម្រាប់ខ្លួនឯង និងបង្កើតមុខរបរមួយដើម្បីចិញ្ចឹមជីវិត ។ លោកថា ទឹកប្រាក់នេះពិតជាបានផ្លាស់ប្តូរជីវិតរស់នៅទាំងស្រុងរបស់លោកដែលពីមុនតែងតែរកមុខខ្វះក្រោយឲ្យមានជីវភាព និងការរស់នៅកាន់តែប្រសើរជាងមុន ។
លោក Mr. Ole Vagner អគ្គនាយកក្រុមហ៊ុនឆ្នោតនាគនាំសំណាង បានថ្លែងថា លោក ស្រ៊ីម គឹមស្រាន គឺជាអ្នកឈ្នះរង្វាន់ធំ Jackpot ទី៥ ទឹកប្រាក់ ១៦៥,៣៥២ដុល្លារអាមេរិក ពីឆ្នោតឡូតូរបស់យើង ។ បើសរុបទាំងអ្នកឈ្នះរង្វាន់ទី៥នេះ គឺទឹកប្រាក់បានផ្តល់ជូនអ្នកឈ្នះមានរហូតដល់ ១.៤លានដុល្លារអាមេរិកហើយ ចាប់តាំងពីក្រុមហ៊ុនយើងដំណើរការជិត៥ឆ្នាំមកនេះ ។
លោកបានបន្តថា លោកក៏មានក្តីរីករាយផងដែរចំពោះឆ្នោតឡូតូនេះដែលគ្រាន់តែចំណាយទឹកប្រាក់តិចតួចត្រឹមតែ២០០០រៀលដើម្បីផ្សងសំណាង គឺលោកអ្នកអាចឈ្នះរង្វាន់ដ៏ធំដល់ទៅ១៦៥,៣៥២ដុល្លារអាមេរិក ដែលនេះគឺជាសុបិន្តរបស់សម្រាប់ប្រជាជនកម្ពុជា ហើយសុបិន្តនោះអាចក្លាយជាពិតសម្រាប់អ្នកដែលផ្សងសំណាងនឹងឆ្នោតឡូតូ6/39 នេះ ។
លោក Mr. Ole Vagner បានបញ្ជាក់ថា វាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ ក្នុងការផ្តល់ជូនប្រាក់រង្វាន់ទាំងនេះទៅកាន់អ្នកឈ្នះ ហើយនេះរឹតតែបង្ហាញកាន់តែច្បាស់នូវក្តីរីករាយនូវទឹកប្រាក់ ១០០០ដុល្លារអាមេរិកក៏អាច ផ្តល់ជូនដល់គ្រួសារកម្ពុជាផងដែរ ។ ក្រុមហ៊ុនឆ្នោតនាគនាំសំណាងគឺទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា ដែលធានាអោយអតិថិជនអ្នកលេងគឺផ្សងសំណាងដោយយុត្តិធម៌និងតម្លាភាព ។ យើងខ្ញុំក៏មានមោទនភាពក្នុងការផ្តល់ទៅវិញសម្រាប់ជួយកែប្រែជីវភាពប្រជាជនក្នុងសង្គមភាគច្រើន តាមរយៈចំណូលដែលបានមក៕ ដោយ វឌ្ឍនា