ខេត្តព្រះសីហនុ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីរសៀល លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៩-២០០ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-3667 សណោ្តងរ៉ឺម៉កដឹកកុងតឺន័រ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ ក៏បានរេចង្កូតទៅបុកនឹងរថយន្តកូរ៉េដឹកអេតចាយ១គ្រឿង ម៉ាក KAI ពណ៌ ខៀវ ពាក់ស្លាកលេខភ្នំពេញ2AB-3503 បើកបរដោយឈ្មោះ កែវ សុភាព ភេទ ប្រុស អាយុ ៣២ឆ្នាំ មានអ្នករួមដំណើរម្នាក់ឈ្មោះ នឹម សម្ផស្ស ភេទ ស្រី អាយុ ១៦ឆ្នាំ មុខរបរ ទិញអេតចាយ អ្នកទាំងពីរមានទីលំនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកដងទង់ ខេត្តកំពត មានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យរថយន្តកុងតឺន័រក្រឡាប់ ។
សមត្ថកិច្ចបានបង្ហើបថា គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្ស២នាក់ ឈ្មោះ កែវ សុភាព អ្នកបើកបររថយន្តកូរ៉េ រងរបួស មធ្យម និងឈ្មោះ នឹម សម្ផស្ស អ្នករួមដំណើរលើរថយន្តកូរ៉េ រងរបួស មធ្យម អ្នកទាំងពីរបានបញ្ជូនទៅសង្គ្រោះនៅផ្ទះពេទ្យនៅភូមិបត់គគីរ ។ ចំណែកឯអ្នកបើកបរកុងទីន័របានគេខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកនាំយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ