ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស៣៣០មួយគ្រឿងបុកជាមួយរថយន្តព្រូសហើយជ្រុលបើកបុកខឿន និងរនាំងលូបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរថយន្តមួយគ្រឿង រេចង្កូតទៅបុកខឿនដាក់ការពារលូ បណ្តាលឲ្យធ្លាក់ចូលទឹកលូបាត់ ហើយរថយន្តជិតធ្លាក់ចូលលូដូចគ្នា ។

ហេតុការណ៍នេះ កើតឡើងការពីវេលាម៉ោង ០១និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៤៣២ កែងផ្លូវ ១០៥ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តព្រូសពណ៌សមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 2B-5172 បើកតាមបណ្តោយផ្លូវ ៤៣២ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន លុះមកដល់ផ្លូវបែកជាបួន ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RX-330 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8945 បើកតាមបណ្តោយផ្លូវ១០៥ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចគ្នា ស្រាប់តែបុករថយន្តព្រូសចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសខ្ទាតទៅបុករបាំងថ្មការពារលូបណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាង និងរបាំងថ្មយ៉ាងដំណំ ប៊ិះ នឹងត្រូវធ្លាក់រថយន្តចូលលូទៀត តែសំណាង មិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុ វាស់វែថយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖