ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងមួយក្រុមត្រូវសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបញ្ជូនទៅសាលាដំបូង ខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងអធិការក្រុងបានលុង បានសហការជាមួយ កម្លាំងអធិការ ស្រុកអូរជុំ មានការសម្របសម្រួលនីតិវិធីពីដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត ចុះស្រាវជ្រាវក្រុមបង្ក្របក្មេងបង្កការអុកឡុកបានបន្តបន្ទាប់មួយក្រុម ។

ការចុះបង្ក្រាបក្រុមក្មេងទំនើងនោះ ធ្វើឡើងនៅវេលាម៉ោង៨និង៤០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។

តាមប្រភពបានឲ្យដឹងថា សមត្ថមិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ នាក កាម៉េះ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិទំពួន មានទីលំនៅភូមិ ល្អឺន ឃុំល្អឺនក្រែន ស្រុកអូរជុំ ខេត្តរនគិរី និងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ក៏ឈានដល់ស្រាវជ្រាវឈាត់ខ្លួនបានជនសង្ស័យបានចំនួន៦នាក់បន្ថែមទៀត ដែលមាន ទី១-ឈ្មោះបាក់ សេ ភេទប្រុស អាយុ១៥ឆ្នាំ, ឈ្មោះ ត្វែន ហ៊ិ ភេទ អាយុ១៧ឆ្នាំ, ឈ្មោះ ពៅ យូ ភេទប្រុស អាយុ១៦ឆ្នាំ, ឈ្មោះ ជ្រូក ភេទប្រុស អាយុ១៥ឆ្នាំ, ឈ្មោះលី ទឿង ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ហែវ បៀ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួនទាំង០៧នាក់ នៅភូមិល្អឺនក្រែន ឃុំ អូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ ដកហូតបានវត្ថុតាង មានចម្ពាមកៅស៊ូចំនួន២ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការក្រុងបានលុងដើម្បីសាកសួរស៊ើបអង្កេតស្រាវជ្រាវ និងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមនីតិវិធី ៕ ជីវ័ន្ត


ចែករំលែក៖